ចេញពីគុកមិនអស់ចិត្ត សមត្ថកិច្ចត្រៀមបញ្ជូនចូលវិញ! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចេញពីគុកមិនអស់ចិត្ត សមត្ថកិច្ចត្រៀមបញ្ជូនចូលវិញ! ! !

25/02/2018
ភ្នំពេញ៖ នៅវេលាម៉ោង០១និង៣០នាទី រំលងអាធ្រាតចូលថ្ងៃទី ២៥ ខែកុម្ភះ ឆ្នាំ ២០១៨ ក្រោយពីបានបើកការស្រាវជ្រាវចំពោះមុខសញ្ញាចេញពីពន្ធនាគារ ដែលធ្លាប់ប្រព្រឹត្តសកម្មភាពកាច់សោរ ក លួចម៉ូតូ នឹងត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌ ឬស្សីកែវធ្វើការបង្ក្រាបនឹងឃាត់ខ្លួនកាលពីថ្ងៃទី០៧ ខែ ០៥ ឆ្នាំ ២០១៥ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍ទោសម្តងរួចមកហើយ តែក្រោយពីអនុវត្តន៍ទោសរយះពេល១ឆ្នាំកន្លះ នឹងក្រោយពីចេញពីពន្ធនាគាររួច មុខសញ្ញាខាងលើពុំមានការរៀងចាល បានបន្តប្រព្រឹត្តសកម្មភាពកាច់ក(ម៉ូតូ ម៉ាកHonda Zommer X ពណ៌ទឹកប៊ិច ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GB-7859 លេខតួ5108414/លេខម៉ាស៊ីន0109414 របស់ជនរងគ្រោះឈ្មោះ ឯល ហ្វាទីម៉ាស់ ភេទស្រី អាយុ៣៧ឆ្នាំ ដែលបង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ១/ឈ្មោះលីម សាហ្វី (ឃាត់ខ្លួន)២/ឈ្មោះ ស៊ុំ រ៉ាវី (រត់គេចខ្លួនបាត់) នៅថ្ងៃទី១៥.១២.២០១៧ ចំណុចផ្ទះលេខ៦៨ ក្រុម២ ភូមិ២ សង្កាត់ច្រាំងចំរេះ១។
ក្រោយពីទទួលបានបន្តឹងរបស់ប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចខណ្ឌ ប៉ុស្តិ៍បានធ្វើការកំណត់មុខសញ្ញា នឹងចរិតធ្វើសកម្មភាព ព្រមទាំងបើកការស្រាជ្រាវ លុះមកដល់យប់ថ្ងៃទី ២៥ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោង០១និង៣០នាទីរំលងអាធ្រាត កម្លាំងសមត្ថកិច្ចយើងបានធ្វើការបង្ក្រាបនឹងឃាត់ខ្លួនបានតែម្តងនៅចំណុចក្នុងផ្ទះសំណាក់ នាគទិព្វ បន្ទប់លេខ១០៥។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី។