ដោយមានវិបត្តិផ្លូវចិត្តព្រោះតែប្រពន្ធលែងលះ បុរសម្នាក់សម្រេចចិត្តធ្វើអត្តឃាដសម្លាប់ខ្លួន! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ដោយមានវិបត្តិផ្លូវចិត្តព្រោះតែប្រពន្ធលែងលះ បុរសម្នាក់សម្រេចចិត្តធ្វើអត្តឃាដសម្លាប់ខ្លួន! ! !

25/02/2018
ខេត្តត្បូងឃ្មុំ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលកណ្តោលជ្រុំ បានទទួលព័ត៌មានពីលោកមេភូមិម្កាក់តាមរយៈទូរស័ព្ទថា ៖ មានឈ្មោះ ផយ សុខគង់ ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីនៅភូមិម្កាក់ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានធ្វើអត្តឃាតចងករសម្លាប់ខ្លួន ដោយប្រើខ្សែគោចងកជាប់នឹងដើមចា នៅចំណុចវាលស្រែស្ថិតនៅខាងកើតចំង៉ាយប្រហែល ១០០០ ម៉ែត្រ នៅវេលាម៉ោង ០៩ និង ១៥ នាទី ថ្ងៃទី ២៤ ខែ កុម្ភៈ គ.ស ២០១៨ ។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកណ្តោលជ្រុំ ដោយសហការជាមួយកម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ចុះទៅធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ និងខ្លួនសាកសព ដោយសង្ស័យពាក់ពន្ធនឹងករណីឃាតកម្ម ។
នេះបើផ្អែកតាមជំនាញពិនិត្យវិភាគកន្លែងកើតហេតុធ្វើការត្រួតពិនិត្យនិងវិភាគកន្លែងកើតហេតុ បានដឹងថាករណីខាងលើមិនមានពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ ។ ហើយក៏មានការបញ្ជាក់បន្ថែមពីបងប្អូនសាច់ញាត្តិ និងប្រជាពលរដ្ឋជិតខាងថា ៖ ការស្លាប់របស់ជនរងគ្រោះខាងលើ គឺគាត់មានវិបត្តិផ្លូវចិត្តដោយប្រពន្ធលែងលះ ។ បច្ចុប្បន្នសមត្ថកិច្ចយើងបានប្រគល់សាកសពជូនទៅសាច់ញាតិជនរងគ្រោះចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។