ពាន Hun Sen Cup ​រដូវ​កាល​ថ្មី​​មាន​ទាំង ​ពាន​ថ្នាក់​ខេត្ត ​និង​ថ្នាក់​ជាតិ ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពាន Hun Sen Cup ​រដូវ​កាល​ថ្មី​​មាន​ទាំង ​ពាន​ថ្នាក់​ខេត្ត ​និង​ថ្នាក់​ជាតិ ​

23/02/2018
(ភ្នំពេញ)៖ យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មការប្រកួតបាល់ជាតិកម្ពុជា (CNCC) បានឲ្យដឹងថា សម្រាប់ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup រដូវកាលថ្មី ឆ្នាំ២០១៨ នឹងកែប្រែប្រព័ន្ធលេងមួយចំនួន ដោយមានបែងចែកជាពានរង្វាន់ថ្នាក់ខេត្ត និងពានរង្វាន់ថ្នាក់ជាតិផ្សេងគ្នា។
ការផ្លាស់ប្ដូរប្រព័ន្ធលេងថ្មីនេះ ចំពោះពានរង្វាន់ថ្នាក់ខេត្ត ត្រូវធ្វើការប្រកួតជម្រុះរហូតរកឃើញជើងឯកតែម្ដង។ តាមគម្រោងពាននេះមាន ២៧ក្រុមចូលរួម ដែលនឹងចាប់ផ្ដើមនាថ្ងៃទី៧ ខែមីនា។ រីឯពានរង្វាន់ថ្នាក់ជាតិ នឹងបន្ដការប្រកួតនៅថ្ងៃទី១១ ខែកក្កដា ដោយក្រុមចូលរួម គឺមានក្រុមសមាជិកលីគកំពូលកម្ពុជា រដូវកាលថ្មី ១២ក្រុម និងក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានថ្នាក់ខេត្ត ៤ក្រុម ដើម្បីប្រកួតចម្រាញ់រកក្រុមជើងឯកថ្នាក់ជាតិ នៃពានរង្វាន់ Hun Sen-Cup ឆ្នាំ២០១៨។
ខាងក្រោមនេះ គឺជាសេចក្ដីជូនដំណឹងរបស់ CNCC ស្ដីពីការប្រកួតពានរង្វាន់ Hun Sen-Cup លើកទី១២ កាលពីម្សិលមិញ៖