មិន​ទាន់​ប្រកាស​ផង វីដេអូ​ផ្លូវការ S9/S9+ បែក​ធ្លាយ​ពេញ​អ៊ីនធើណិត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មិន​ទាន់​ប្រកាស​ផង វីដេអូ​ផ្លូវការ S9/S9+ បែក​ធ្លាយ​ពេញ​អ៊ីនធើណិត

26/02/2018
បន្ទាប់​ពី​បែក​ធ្លាយ​រូបរាង លក្ខណៈ​សម្បត្តិ និង​តម្លៃ​នៃ​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Samsung ឥឡូវ​នេះ​លេច​ចេញ​វីដេអូ​ពាណិជ្ជកម្ម​ផ្លូវការ​មួយ​ថ្មី​ពេញ​បណ្ដាញ​សង្គម។
Galaxy S9
យោង​តាម​ប្រភព​ព័ត៌មាន វីដេអូ​ខ្លី​ត្រឹម​រយៈពេល ៣ នាទី បាន​បង្ហាញ​ទាំង​អស់​ពី​រូបរាង Galaxy S9 និង Galaxy S9+ មាន​ភ្ជាប់​មក​ជាមួយ​ឧបករណ៌ DeX Pad ឬ Samsung DeX ជា​ឧបករណ៍​សម្រាប់​ជំនួយ​អ្នក​ប្រើប្រាស់ Galaxy S9 ឬ S9+ ដើម្បី​បញ្ជា​ភ្ជាប់​ទៅ​កាន់​កុំព្យូទ័រ។​

ជាង​នេះ​ទៀត Galaxy S9/S9+ ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យា AR ដ៏​អស្ចារ្យ និង​មុខងារ​ការពារ​ជម្រាប​ទឹក​កម្រិត IP68 ដូច​ទៅ​នឹង​សិស្ស​ច្បង Galaxy S8 និង Galaxy S8+ ថែម​ទៀត​ផង​៕
ចង់​ដឹង​ពី​មុខងារ​ពិសេសៗ​ទៀត ទស្សនា​វីដេអូ​ខាងក្រោម៖


ប្រភព៖ GSMarena ប្រែ​សម្រួល៖ ឡៃហ៊ាង