ចំណី​អាហារ ៥ មុខ​ជួយ​បង្កើន​ភាព​ឆ្លាតវៃ​ដល់​កុមារ​បាន​យ៉ាង​ល្អ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចំណី​អាហារ ៥ មុខ​ជួយ​បង្កើន​ភាព​ឆ្លាតវៃ​ដល់​កុមារ​បាន​យ៉ាង​ល្អ

19/02/2018
ចង់​ឲ្យ​កូន​ៗ​លូតលាស់​ប្រកប​ដោយ​សុខភាព​ល្អ និង​រឹងមាំ ឪពុក​ម្ដាយ​គ្រប់​រូប តែងតែ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​​ទៅ​លើ​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។ ប៉ុន្តែ​ក្រៅ​ពី​ការ​វិវត្ត​ផ្នែក​រាងកាយ អ្នក​ក៏​ត្រូវ​ចាប់​អារម្មណ៍​លើ​ការ​​​វិវត្ត​របស់​ខួរក្បាល​ផង​ដែរ។ ហេតុ​ដូច្នេះ​ហើយ ដើម្បី​ជា​ចំណេះដឹង​បន្ថែម ខាង​ក្រោម​នេះ​ជា​ចំណី​អាហារ ៥ មុខ ដែល​មាន​ប្រយោជន៍​ក្នុង​ការ​បង្កើន​ភាព​ឆ្លាតវៃ​ដល់​កុមារ​ដែល​អ្នក​មិន​គួរ​មើល​រំលង៖

១.ផ្លែ​ប៊ឺរី
មិន​ត្រឹម​តែ​​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ផ្លែ​ប៊ឺរី​សម្បូរ​ទៅ​ដោយ​ជីវជាតិ ជួយ​បំប៉ន​ខួរក្បាល​ក្មេង​បាន​យ៉ាង​ល្អ។ គ្រាប់​របស់​វា​មាន​ផ្ទុក​ខ្លាញ់ Omega-3 ដែល​ជា​សារធាតុ​ចាំបាច់​សម្រាប់​ការ​លូតលាស់​របស់​ខួរក្បាល។ ទាំង​ផ្លែ​ប៊ឺរី​ពណ៌​ខៀវ និង​ក្រហម សុទ្ធ​តែ​ផ្ទុក​សមាសធាតុ​ល្អ​ៗ អាច​បង្កើន​ការ​ចងចាំ​របស់​កុមារ​ឲ្យ​រឹត​តែ​ប្រសើរ។
រូបតំណាង
២.ផ្លែ​ប៉ោម
ក្រៅ​ពី​ល្អ​ចំពោះ​សុខភាព​ទូទៅ ផ្លែ​ប៉ោម​ក៏​អាច​ជួយ​ការពារ​កូន​របស់​អ្នក ប្រឆាំង​ជាមួយ​សារធាតុ​គីមី​ដែល​ព្យាយាម​បំផ្លាញ​កោសិកា​ខួរក្បាល​របស់​ពួកគេ​ជា​រៀងរាល់​ថ្ងៃ។ ដូច្នេះ ដាច់ខាត​​អ្នក​ត្រូវ​តែ​បញ្ចូល​ផ្លែ​ឈើ​មួយ​មុខ​នេះ ទៅ​ក្នុង​របប​អាហារ​​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។

៣.ស៊ុត
អាហារ​មួយ​មុខ​ទៀត ដែល​​អ្នក​មិន​ចាំបាច់​ចំណាយ​កម្លាំង បង្ខំ​ឲ្យ​ពួកគេ​ញ៉ាំ​ គឺ​ស៊ុត​នេះ​ឯង​ ព្រោះ​ក្មេងៗ​ភាគ​​ច្រើន​ចូលចិត្ត​ញ៉ាំ​វា​ស្រាប់។ តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ស៊ុត​​មាន​ផ្ទុក​អាស៊ីដ Omega-3 ជួយ​ការពារ​ខួរ​ក្បាល ព្រម​ទាំង​​​ផ្ដល់​នូវ​វីតាមីន E សម្រាប់​ប្រឆាំង​ជាមួយ​អាការៈ​មួម៉ៅ ធុញថប់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

៤.ម្ទេស​ម៉ត់
វា​ជា​រឿង​ពិបាក​បន្តិច​សម្រាប់​ក្មេង​ទូទៅ ប៉ុន្តែ​បើ​កូន​របស់​អ្នក​ចូលចិត្ត​ញ៉ាំ​អាហារ​ហឹរ​ស្រាប់ ពិត​ជា​ល្អ​ខ្លាំង​ណាស់។ ម្ទេស​មាន​ផ្ទុក​វីតាមីន និង​សារធាតុ​រ៉ែ​ជា​ច្រើន ហើយ​រឿង​ដ៏​អស្ចារ្យ​មួយ​ទៀត គឺ​វា​ជួយ​ឲ្យ​អារម្មណ៍​របស់​កុមារ​ប្រែ​ជា​ល្អ ស្រស់​ថ្លា បន្ទាប់​ពី​ពួកគេ​ហត់នឿយ ធុញថប់ ពីរ​ការ​រៀន​សូត្រ​ពេញ​​មួយ​ថ្ងៃ។
រូបតំណាង
៥.សូកូឡា​ខ្មៅ
សូកូឡា​ខ្មៅ​ជួយ​សម្រួល​ដល់​ចរន្ត​ឈាម​នៅ​ក្នុង​ខួរ​ក្បាល និង​សម្បូរ​ជីវជាតិ​​ល្អ​ៗ ជំនួយ​ដល់​សមត្ថភាព​យល់ដឹង​របស់​កុមារ។ ក្មេងៗ​ប្រហែល​ជា​ចូលចិត្ត​ប្រភេទ​សូកូឡា​ទឹក​ដោះ​គោ ជាង​សូកូឡា​ខ្មៅ ព្រោះ​វា​មាន​រសជាតិ​រាង​ល្វីង​បន្តិច។ ប្រសិន​អ្នក​ចង់​ទិញ​ឲ្យ​កូន​ញ៉ាំ ​អ្នក​គួរ​ជ្រើសរើស​ប្រភេទ​ដែល​មាន​កម្រិត​ជាតិ​ស្ករ​ទាប ទើប​ជា​ការ​ប្រសើរ៕

ប្រភព៖ powerofpositivity