Facebook បច្ចុប្បន្ន​មាន​ក្រុមហ៊ុន ៦៦ ក្នុង​ដៃ ដឹង​ក្រុមហ៊ុន​ណា​ខ្លះ​អត់​? - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Facebook បច្ចុប្បន្ន​មាន​ក្រុមហ៊ុន ៦៦ ក្នុង​ដៃ ដឹង​ក្រុមហ៊ុន​ណា​ខ្លះ​អត់​?

19/02/2018
ក្រុមហ៊ុន Facebook បង្កើត​ដោយ​លោក Mark Zuckerberg នៅ​ខែ​កុម្ភៈ ឆ្នាំ ២០០៤។ លោក​បង្កើត​ដំបូង​គោលដៅ​ដើម្បីទំនាក់ទំនង​​សម្រាប់​សិស្ស​ក្នុង​សាលា​ដែលលោក​សិក្សា​​។ បណ្តាញ​សង្គមមួយ​នេះ មាន​អ្នក​ប្រើប្រាស់​ដល់​ទៅ ១ លាន​នាក់ ត្រឹម​១០ខែ​​ដំបូង​​បន្ទាប់​ពី​លេច​រូបរាង និង ១២ ឆ្នាំក្រោយ​មក​នៅ​ឆ្នាំ ២០១៧ ចំនួន​បាន​កើន​ឡើង​ដល់ ២ ពាន់​លាន​នាក់។
Mark Zuckerberg បាន​ទិញ​យក​ក្រុមហ៊ុន​ផ្សេងៗ​ជា​បន្តបន្ទាប់ ដើម្បី​ពង្រីក​សក្ដានុពល​បណ្ដាញ​របស់​ខ្លួន រួម​ទាំង​ក្រុមហ៊ុន​ណា​មាន​លក្ខណៈ​ប្រជែង​ខ្លាំង​ពេក ចំនួន ៦៦ ក្រុមហ៊ុន។

បញ្ជី​ក្រុមហ៊ុន ដែល Facebook ទិញ​យក​គិត​ពី​ខែ​សីហា ឆ្នាំ ២០០៥ មក៖

  • AboutFace នៅ​ខែ​សីហា ឆ្នាំ ២០០៥​ ទំហំ​ទឹកប្រាក់ ២០០ ០០០ ដុល្លារ​
  • Parakey ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០០៧ ទំហំ​ទឹកប្រាក់​មិន​បង្ហាញ​
  • ConnectU  ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០០៨ ទំហំ​ទឹកប្រាក់ ៣១ លាន​ដុល្លារ​
  • FriendFeed  ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០០៩ ទំហំ​ទឹកប្រាក់ ៤៧.៥ លាន​ដុល្លារ​
  • Octazen  ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១០ ទំហំ​ទឹកប្រាក់​មិន​បង្ហាញ​
  • Divvyshot  ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០១០ ទំហំ​ទឹកប្រាក់​មិន​បង្ហាញ​
  • Friendster  ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១០ ទំហំ​ទឹកប្រាក់ ៤០ លាន​ដុល្លារ​
  • ShareGrove  ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១០ ទំហំ​ទឹកប្រាក់​មិន​បង្ហាញ​
  • Nextstop  ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១០ ទំហំ​ទឹកប្រាក់ ២.៥ លាន​ដុល្លារ​
  • Chai Labs  ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១០ ទំហំ​ទឹកប្រាក់ ១០ លាន​ដុល្លារ​
  • Hot Potato  ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១០ ទំហំ​ទឹកប្រាក់ ១០ លាន​ដុល្លារ​
  • Drop.io  ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១០ ទំហំ​ទឹកប្រាក់ ១០ លាន​ដុល្លារ​
  • FB.com domain name  ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១០ ទំហំ​ទឹកប្រាក់ ៨.៥ លាន​ដុល្លារ​
  • Rel8tion  ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១១ ទឹកប្រាក់​មិន​បង្ហាញ​
  • BELUGA  ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០១១ ទឹកប្រាក់​មិន​បង្ហាញ​
  • snaptu  ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១១ ទំហំ​ទឹកប្រាក់ ៧០ លាន​ដុល្លារ​
  • RecRec  ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១១ ទឹកប្រាក់​មិន​បង្ហាញ​
  • DayTum  ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១១ ទឹកប្រាក់​មិន​បង្ហាញ​
  • Sofa  ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១១ ទឹកប្រាក់​មិន​បង្ហាញ​
  • MailRank  ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១១ ទឹកប្រាក់​មិន​បង្ហាញ​
  • Push Pop Press  ថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១១ ទឹកប្រាក់​មិន​បង្ហាញ​
  • Friend.ly  ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១១ ទឹកប្រាក់​មិន​បង្ហាញ​
  • Strobe​ ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០១១ ទឹកប្រាក់​មិន​បង្ហាញ​
  • Gowalla  ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១១ ទឹកប្រាក់​មិន​បង្ហាញ​
  • Instagram  ថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០១២ ទំហំ​ទឹកប្រាក់ ១ ពាន់​លាន​ដុល្លារ​
  • Tagtile  ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១២ ទឹកប្រាក់​មិន​បង្ហាញ​
  • Glancee  ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០១២ ទឹកប្រាក់​មិន​បង្ហាញ​
  • Lightbox.com  ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១២ ទឹកប្រាក់​មិន​បង្ហាញ​
  • Karma  ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១២ ទឹកប្រាក់​មិន​បង្ហាញ​
  • Face.com  ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១២ ទំហំ​ទឹកប្រាក់ ១០០ លាន​ដុល្លារ​
  • Spool  ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១២ ទឹកប្រាក់​មិន​បង្ហាញ​
  • Acrylic Software  ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១២ ទឹកប្រាក់​មិន​បង្ហាញ​
  • Threadsy  ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១២ ទឹកប្រាក់​មិន​បង្ហាញ​
  • Atlas  ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៣ ទំហំ​ទឹកប្រាក់​តិច​ជាង ១០០​លាន​ដុល្លារ​
  • Osmeta  នៅ​ខែ​មីនា ឆ្នាំ ២០១៣ ទឹកប្រាក់​មិន​បង្ហាញ​
  • Hot Studio  ថ្ងៃទី ១៤ ​ខែមីនា ឆ្នាំ ២០១៣ ទឹកប្រាក់​មិន​បង្ហាញ​
  • Spaceport  ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៣ ទឹកប្រាក់​មិន​បង្ហាញ​
  • Parse  ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៣ ទំហំ​ទឹកប្រាក់ ៨៥ លាន​ដុល្លារ​
  • Monoidics  ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៣ ទឹកប្រាក់​មិន​បង្ហាញ​
  • Jibbigo  ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៣ ទឹកប្រាក់​មិន​បង្ហាញ​
  • Onavo  ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៣ ទឹកប្រាក់​មិន​បង្ហាញ​
  • SportStream  ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៣ ទឹកប្រាក់​មិន​បង្ហាញ​
  • Little Eye Labs  ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០១៤ ទំហំ​ទឹកប្រាក់ ១៥ លាន​ដុល្លារ​
  • Branch  ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៤ ទំហំ​ទឹកប្រាក់ ១៥ លាន​ដុល្លារ​
  • WhatsApp  ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៤ ទំហំ​ទឹកប្រាក់ ១៩ ពាន់​លាន​ដុល្លារ​
  • Oculus VR  ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៤ ទំហំ​ទឹកប្រាក់ ២ ពាន់​លាន​ដុល្លារ​
  • Ascenta  ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៤ ទំហំ​ទឹកប្រាក់ ២០ លាន​ដុល្លារ​
  • Liverail  ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៤ ទំហំ​ទឹកប្រាក់ ៥០០ លាន​ដុល្លារ​
  • ProtoGeo Oy  ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៤ ទឹកប្រាក់​មិន​បង្ហាញ​
  • Pryte  នៅ​ខែ​មិថុនា ឆ្នាំ ២០១៤ ទឹកប្រាក់​មិន​បង្ហាញ​
  • PrivateCore  ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១៤ ទឹកប្រាក់​មិន​បង្ហាញ​
  • WaveGroup Sound  ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៤ ទឹកប្រាក់​មិន​បង្ហាញ​
  • Wit.ai  ថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០១៥ ទឹកប្រាក់​មិន​បង្ហាញ​
  • Quickfire  ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០១៥ ទឹកប្រាក់​មិន​បង្ហាញ​
  • TheFind  ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៥ ទឹកប្រាក់​មិន​បង្ហាញ​
  • Surreal Vision  ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៥ ទឹកប្រាក់​មិន​បង្ហាញ​
  • Pebbles  ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៥  ទំហំ​ទឹកប្រាក់ ៦០ លាន​ដុល្លារ​
  • Masquerade  ថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០១៦ ទឹកប្រាក់​មិន​បង្ហាញ​
  • Two Big Ears  ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៦ ទឹកប្រាក់​មិន​បង្ហាញ​
  • Nascent Objects  ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៦ ទឹកប្រាក់​មិន​បង្ហាញ​
  • Infiniled  ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៦ ទឹកប្រាក់​មិន​បង្ហាញ​
  • CrowdTangle  ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៦ ទឹកប្រាក់​មិន​បង្ហាញ​
  • Faciometrics  ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៦ ទឹកប្រាក់​មិន​បង្ហាញ​
  • Ozlo  ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៧ ទឹកប្រាក់​មិន​បង្ហាញ​
  • tbh(app) ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៧ ទឹកប្រាក់​មិន​បង្ហាញ​
  • Fayteq នៅ​ខែ​សីហា ឆ្នាំ ២០១៧ ទឹកប្រាក់​មិន​បង្ហាញ​

សរុប​ចំនួន​ទឹកប្រាក់​ក្រុមហ៊ុន Facebook ចំណាយ​មាន​ប្រមាណ ២៣ ១២៤ ៧០០ ០០ ដុល្លារ នេះ​មិន​ទាន់​បូក​ទាំង​ទឹកប្រាក់​មិន​បាន​បង្ហាញ​ផង​៕

ប្រភព៖ techwyse ប្រែ​សម្រួល៖ ឡៃហ៊ាង