វេជ្ជបណ្ឌិត​ជប៉ុនអាយុ ១០៤ ឆ្នាំផ្តល់ដំបូន្មានពិសេសៗសម្រាប់​រក្សា​សុខភាព​ឲ្យ​បានល្អ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

វេជ្ជបណ្ឌិត​ជប៉ុនអាយុ ១០៤ ឆ្នាំផ្តល់ដំបូន្មានពិសេសៗសម្រាប់​រក្សា​សុខភាព​ឲ្យ​បានល្អ

19/02/2018
បច្ចុប្បន្ន​កុំ​ថា​ឡើយ​អាយុជាង ១០០ ឆ្នាំ ឲ្យ​តែ​បាន ៨០ឆ្នាំ​គឺ​ល្អ​បំផុត​ហើយ ប៉ុន្តែ​តើ​អ្នក​ជឿ​ទេ​ថា​ទម្លាប់​រស់​នៅ​ល្អ​អាច​ជួយ​អ្នក​បាន? ខាងក្រោមនេះគឺជាដំបូន្មានរបស់លោក Hinohara ទាំង​១១ ដែល​ជួយ​ឲ្យ​លោក​មាន​អាយុ​វែងរហូត​ដល់ ១០៤ ឆ្នាំ និងមានសុខភាពល្អ​ដែល​អ្នក​ត្រូវ​យក​ជា​គំរូ ៖
១. ថែរក្សា​រូបរាង​ឲ្យ​បាន​ល្អ
លោកវេជ្ជបណ្ឌិត Hinohara បានលើកឡើងថាជានិច្ចកាល​អ្នក​ត្រូវ​តែ​ស្ថិតនៅក្នុងរូបរាងកាយ​ដ៏​ល្អ​មួយ។ នេះមានន័យថាអ្នកគួរតែមានសកម្មភាពរាងកាយ ការ​ហាត់​ប្រាណ និងទទួលទានអាហារដែលមានសុខភាពល្អផងដែរ។ សម្រាប់អាហារពេលព្រឹកគាត់មានទឹកក្រូច កាហ្វេ និងប្រេងអូលីវ។ ចំពោះអាហារថ្ងៃត្រង់គាត់ញ៉ាំនំ cookies និងទឹកដោះគោ ហើយសម្រាប់អាហារពេលល្ងាចគាត់ហូបបាយជាមួយ បន្លែ​ និងត្រី។ គាត់ក៏បានស្នើ​ឲ្យ​បរិភោគសាច់​ត្រឹម​តែ ១០០ក្រាម នៃសាច់គ្មានខ្លាញ់ពីរដងក្នុងមួយសប្តាហ៍។
រូបតំណាង

២. វិទ្យាសាស្រ្តតែមួយ​មុខ មិនអាចព្យាបាលអ្វីគ្រប់យ៉ាង
យោងទៅតាមលោក Hinohara ​បាន​មាន​ប្រសាសន៍​ថា វិទ្យាសាស្រ្តតែមួយគត់នឹងមិនអាចព្យាបាលជំងឺទាំងអស់បានទេ។ គាត់និយាយថាយើងត្រូវតែរួមបញ្ចូល​ជាមួយសិល្បៈដើម្បីព្យាបាលជំងឺ ហើយ​ត្រូវ​ចេះ​រក្សាសុខភាព​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​ផង​ដែរ។

៣. ត្រូវ​មាន​ផែន​ការ​មុន
ការធ្វើផែនការទៅមុខ​មុន​មួយ​ជំហាន អាចរក្សាសុខភាពខួរក្បាលរបស់អ្នក និងជួយអ្នកឲ្យ​មានជីវិតដែលទទួលបានជោគជ័យ។ លោកវេជ្ជបណ្ឌិត Hinohara បានកក់កន្លែងទុកមុននៅឯព្រឹត្តិការណ៍អូឡាំពិកជប៉ុនឆ្នាំ ២០២០​រួច​ស្រេច​ទៅ​ហើយ។

៤. ការឈឺចាប់គឺជារឿងអាថ៌កំបាំង
យោងទៅតាមវេជ្ជបណ្ឌិត​បាន​ប្រាប់​ថា​ ការឈឺចាប់គឺអាថ៌កំបាំងហើយអាចត្រូវបានព្យាបាលដោយរឿងធម្មតាដូចជាការលេងជាមួយសត្វចិញ្ចឹមរបស់អ្នក ឬស្តាប់តន្ត្រី ការ​លំហែ​ពី​ភាព​តានតឹង​ជា​ដើម។
រូបតំណាង
៥. ត្រូវមាន​ការ​ជំរុញ​ទឹក​ចិត្ត​ខ្លួន​ឯង
ដើម្បីរក្សាការលើកទឹកចិត្ត អ្នកគួរតែស្វែងរកការបំផុសគំនិត​ថ្មីៗ និង​រក្សា​នូវ​កម្លាំង​ចិត្ត​ក្នុង​ជីវិត​កុំ​ឲ្យ​បាត់​បង់។

៦. រីករាយជាមួយជីវិតឲ្យ​បាន​ពេញលេញ
គាត់​បាន​បន្ត​ទៀត​ថា យើង​ត្រូវ​តែ​ដឹងពីរបៀបរីករាយនឹងជីវិត​ឲ្យ​បាន​ល្អ​បំផុត។ គាត់នៅតែធ្វើការប្រហែល ១៨ ម៉ោងក្នុងមួយថ្ងៃ និងបម្រើសហគមន៍តាមគ្រប់វិធីដែលគាត់អាចធ្វើបាន។ នេះ​ហើយ​ជា​ការ​ប្រើ​ជីវិត​របស់​គាត់​ឲ្យ​មាន​ន័យ​បំផុត។

៧. យួរ​របស់​របរ​ខ្លួន​ឯង​ឡើង​ជណ្ដើរ​ជើង
កុំ​ប្រើ​ជណ្ដើរ​យន្ត​អី ត្រូវ​ទម្លាប់​យួរ​របស់​ខ្លួន​ឯង​ហើយ​ឡើង​តាម​ជណ្ថើេ​ជើង ព្រោះ​ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ឲ្យ​សុខភាព​អ្នក​កាន់​តែ​រឹងមាំ។

៨. កុំ​ស្មុគស្មាញ​ច្រើន​ពេក
គាត់​និយាយ​ថា​ ជីវិតគឺជាខ្សែសង្វាក់នៃព្រឹត្តិការណ៍ដែលមិនអាចទាយទុកជាមុនបាន ដូច្នេះយើងត្រូវតែឈប់ព្រួយបារម្ភអំពីរឿងរ៉ាវ​ដែល​មិន​ទាន់​កើត​ឡើង​អី។ ការ​ដែល​ធ្វើ​ចិត្ត​ឲ្យ​បាន​ស្ងប់​ និង​រីករាត​បែប​នេះនឹងនាំឲ្យ​​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ ហើយ​ជម្នេះ​រាល់ជំងឺបាក់ទឹក​ចិត្ត​បាន​យ៉ាង​ប្រសើរ។
រូបតំណាង

៩. ចែករំលែកចំណេះដឹង
គាត់​បានធ្វើដំណើរជុំវិញប្រទេសជប៉ុនជារៀងរាល់ឆ្នាំហើយផ្តល់ការបង្រៀនច្រើនជាង ១០០​ដង ទៅប្រជាជននៅទូទាំងប្រទេស។ គាត់តែងតែធ្វើឱ្យអ្នកគាំទ្រឈរឡើងជំនួសឱ្យការអង្គុយហើយគាត់តែងតែបង្រៀនមេរៀនរបស់គាត់ពេលឈរសូម្បីតែនៅអាយុ១០០ ឆ្នាំ​ហើយ​ក៏​ដោយ។

១០. កុំចូលនិវត្តន៍
ប្រសិនបើអ្នកមានរូបរាងស្អាតនិងរូបរាងល្អអ្នកមិនចាំបាច់ចូលនិវត្តន៍ទេ។ ធ្វើការឱ្យយូរតាមតែអាចធ្វើទៅបានដើម្បីដឹកនាំជីវិតរីករាយនិងជោគជ័យ។

១១. ថាមពលមកពីការមានអារម្មណ៍ល្អ
អ្នកនឹងសប្បាយចិត្ត ហើយស្វាហាប់ខ្លាំងប្រសិនបើអ្នកលុបបំបាត់ច្បាប់ដែលកំណត់ពេលវេលាយ៉ាងតឹងរឹងដូចជាកូនក្មេងមានភាពសប្បាយរីករាយជាច្រើនរហូតដល់អ្នកមានអារម្មណ៍ងងុយដេកឬឃ្លាន​បែបហ្នឹង។
រូបតំណាង
ធ្វើតាមដំបូន្មានរបស់វេជ្ជបណ្ឌិត​ដ៏​ល្អៗ​ទាំង​នេះ​ហើយ អ្នក​ប្រាកដជា​មាន​អារម្មណ៍​ថា​ជីវិត​អ្នក​មាន​ភាព​រីករាយ​ខ្លាំង និង​ទទួល​បាន​ជោគជ័យ​ទៀត​ផង៕

ប្រភព៖ womansbeautyextra ប្រែ​សម្រួល៖ ឡៃហ៊ាង