ក្រសួង​ការ​បរទេស​កម្ពុជា ប្រកាសច្រាន​ចោល​ព័ត៌មាន​ចេញផ្សាយតាមកាសែតភ្នំពេញប៉ុស្តិ៍ថា ​អាល្លឺម៉ង់​ព្យួរ​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួង​ការ​បរទេស​កម្ពុជា ប្រកាសច្រាន​ចោល​ព័ត៌មាន​ចេញផ្សាយតាមកាសែតភ្នំពេញប៉ុស្តិ៍ថា ​អាល្លឺម៉ង់​ព្យួរ​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា

19/02/2018
(ភ្នំពេញ)៖ ថ្លែងប្រកាសតាមបណ្តាញព័ត៌មាន VOB News នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជាបានបញ្ជាក់ថា រដ្ឋាភិបាល​អាល្លឺម៉ង់ មិន​បាន​ព្យួរ​ការ​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​គ្រួសារ​ ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេសអាល្លឺម៉ង់​នោះ​ទេ។ ហើយក៏ពុំ​មាន​លិខិត​ផ្លូវ​ការ​ណា​មួយ​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់ ជុំវិញ​ការ​ព្យួរ​ទិដ្ឋាការ។
ការថ្លែងប្រកាសតាមបណ្តាញព័ត៌មាន Fresh News បែបនេះពីសំណាក់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​នៅ​ថ្ងៃ​នេះ​ថា អាល្លឺម៉ង់​ ព្យួរ​ការ​ផ្តល់​ទិដ្ឋាការ​អនុគ្រោះ​ចំពោះ​សមាជិក​រដ្ឋាភិបាល​កម្ពុជា។
លោក ​ជុំ សុន្ទរី អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា បានថ្លែងប្រាប់ឲ្យ​ដឹងយ៉ាងដូច្នេះថា៖ «ពុំ​មាន​លិខិត​ផ្លូវ​ការ​ណា​មួយ​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់ ជុំវិញ​ការ​ព្យួរ​ទិដ្ឋាការ​ ចាប់​ពី​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​ក្រុម​គ្រួសារ មន្ត្រី​យោធា​ជាន់​ខ្ពស់ និង​ប្រធាន​តុលាការ​កំពូល​របស់​កម្ពុជា ដូច​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន ភ្នំពេញ​ប៉ុស្តិ៍​នោះ​ទេ។ ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អាល្លឺម៉ង់ ដូច​ជា​ពុំ​មាន​ភាព​ចម្រូង​ចម្រាស់​អ្វី​នោះ​ទេ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។ ហើយ​ក៏​ពុំ​មាន​ការ​ព្រមាន ឬការ​ដាក់​សម្ពាធ​ណា​មួយ ធ្វើ​ឡើង​តាម​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា មក​ដល់​ក្រសួង​ការ​បរទេស ឬរដ្ឋាភិបាល​កម្ពុជានោះ​ឡើយ»។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា មក​ដល់​ពេល​នេះមាន​តែ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​មួយ​គត់ ដែល​បាន​ចេញ​ប្រកាស​ជា​ផ្លូវ​ការ​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក។
សូមជំរាបថា នៅ​ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ​នេះកាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ចេញ​ផ្សាយ​អត្ថបទ​មួយថា រដ្ឋាភិបាល​អាល្លឺម៉ង់ព្យួរការផ្តល់ទិដ្ឋាការអនុគ្រោះចំពោះសមាជិករដ្ឋាភិបាលកម្ពុជា ដើម្បី​ដាក់​សម្ពាធលើ​រដ្ឋាភិបាល​កម្ពុជា ក្នុង​គោល​ដៅ​ជម្រុញ​ឲ្យ​កែ​លម្អ​បរិយាកាស​នយោបាយ៕