កូរ៉េខាងជើង​ព្រមានជាថ្មី​ម្តងទៀត៖ សមយុទ្ធ​យោធា​អាមេរិក-កូរ៉េខាងត្បូង នឹងបំផ្លាញ​កិច្ចផ្សះផ្សា​ទំនាក់ទំនង នៃ​កូរ៉េទាំងពីរ... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កូរ៉េខាងជើង​ព្រមានជាថ្មី​ម្តងទៀត៖ សមយុទ្ធ​យោធា​អាមេរិក-កូរ៉េខាងត្បូង នឹងបំផ្លាញ​កិច្ចផ្សះផ្សា​ទំនាក់ទំនង នៃ​កូរ៉េទាំងពីរ...

19/02/2018
(សេអ៊ូល)៖ កូរ៉េខាងជើង​នៅថ្ងៃចន្ទនេះ​ បានព្រមាន​សហរដ្ឋអាមេរិក ចំពោះ​ការបើក​ឡើងវិញនូវការធ្វើ​សមយុទ្ធយោធា រួមគ្នាជាមួយ​កូរ៉េខាងត្បូង ដែលត្រូវបាន​ពន្យាពេល រហូតដល់​ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា​នៅឯទីក្រុង PyeongChang បិទបញ្ចប់។ នេះបើតាម​កាសែតរដ្ឋ​កូរ៉េខាងជើង ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ​ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទ​អត្ថាធិប្បាយ​របស់ខ្លួន កាសែតរដ្ឋ​កូរ៉េខាងជើង Rodong Sinmun ក៏បានកត់​សម្គាល់ដែរថា សហរដ្ឋ អាមេរិក​គួរតែត្រូវបាន​ថ្កោលទោស សម្រាប់ការធ្វើ​សកម្មភាព​ប៉ះពាល់ដល់​ ការផ្សះផ្សា​ទំនាក់ទំនង​រវាង​កូរ៉េទាំងពីរ នាពេល​ថ្មីៗនេះ។
Rodong Sinmun បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិក មានគោលបំណង​បំផ្លាញដល់​ការផ្សះផ្សា ទំនាក់ទំនងរវាង​កូរ៉េទាំងពីរ បន្ទាប់ពីព្រឹត្តិការណ៍​កីឡាអូឡាំពិក តាម​រយៈការ​​ធ្វើ​សមយុទ្ធ​យោធា​​រួមគ្នា​ឡើងវិញ​ ជាមួយ​ទីក្រុង​សេអ៊ូល។ ដូច្នេះស្ថានភាព​តានតឹង​អាចផ្ទុះឡើង​ជាថ្មី រីឯសហរដ្ឋអាមេរិក​នឹងត្រូវទទួលខុសត្រូវ​លើផលវិបាក​ ដែល កើតឡើង​ដោយសារ​ទង្វើ​របស់ខ្លួន»។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង សហរដ្ឋអាមេរិក​មានគំរោងបើកសមយុទ្ធ​យោធា​រួមគ្នា​ឡើងវិញ ជាមួយ​កូរ៉េខាងត្បូង ក្រោយព្រឹត្តិការណ៍​កីឡាអូឡាំពិក​រដូវរងាក្នុង​ទីក្រុង PyeongChang បិទបញ្ចប់​នៅថ្ងៃទី២៥ ខែកុម្ភៈនេះ៕