គ្រោះរញ្ជួយដី​​ជាថ្មីទៀត​​កម្រិត ៦.១រ៉ិចទ័រ វាយប្រហារ​​ភាគខាងត្បូង​ម៉ិចស៊ីកូ ក្បែរទីតាំងដដែល! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះរញ្ជួយដី​​ជាថ្មីទៀត​​កម្រិត ៦.១រ៉ិចទ័រ វាយប្រហារ​​ភាគខាងត្បូង​ម៉ិចស៊ីកូ ក្បែរទីតាំងដដែល!

19/02/2018
(ម៉ិចស៊ីកូស៊ីធី)៖ គ្រោះរញ្ជួយដីជាថ្មី​ទៀតកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារ​នៅចម្ងាយ ៤៣គីឡូម៉ែត្រ​ពីរដ្ឋ Oaxaca នៃភាគខាងត្បូង​ប្រទេសម៉ិចស៊ីកូ នៅមុននេះ​បន្តិច ខណៈតំបន់​ក្បែរៗនេះ ក៏ទើបតែរងគ្រោះរញ្ជួយដី​កាលពីចុងសប្តាហ៍មុន​ ក្នុងកម្រិត ៧.២រ៉ិចទ័រ តែសំណាង​ល្អដែលមិន​បានបណ្តាលឲ្យ​មនុស្ស​រងគ្រោះ។ នេះបើតាម​ការចេញផ្សាយនៅមុននេះ​បន្តិច ដោយបណ្តាញព័ត៌មាន​ទាន់ហេតុការណ៍ នារសៀល​ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ភ្លាមៗបែបនេះ​មិនទាន់មានសេចក្តីរាយការណ៍​ណាមួយ​ បញ្ជាក់ពីទំហំនៃការ​ខូចខាត ឬក៏មនុស្ស​រងគ្រោះ​ថ្នាក់នោះ​ឡើយ។ ដោយឡែកកាលពី​គ្រោះរញ្ជួយដី​ វាយប្រហារ​រដ្ឋដដែល នាចុងសប្តាហ៍​មុននេះ បានបង្កឲ្យរដ្ឋធានីម៉ិចស៊ីកូស៊ីធី​ញ័ររញ្ជួយ និងបណ្តា​រដ្ឋជុំវិញ ដែលមានប្រជាជន​រស់នៅសរុប ៤០នាក់ ញ័រទទ្រើកដូចគ្នា។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដី​កាលពីសប្តាហ៍មុន មិនបានបណ្តាលឲ្យ​មនុស្សរងគ្រោះ​ថ្នាក់​​ដោយសារវាមែន ប៉ុន្តែឧទ្ធម្ភាគចក្រដឹករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃម៉ិចស៊ីកូ និងអភិបាលរដ្ឋ Oaxaca ដែលចេញទៅពិនិត្យស្ថានការណ៍ក្រោយរញ្ជួយដីនោះ បានធ្លាក់​នៅ​ក្នុងរដ្ឋនេះ​តែម្តង បានបណ្តាលឲ្យប្រជាជន​​នៅលើដី ១៣នាក់ស្លាប់ និង ១៥នាក់រងរបួស ប៉ុន្តែមន្ត្រីជាន់ខ្ពស់លើ​ឧទ្ធម្ភាគចក្រ មិនបានរងគ្រោះ​ថ្នាក់ឡើយ៕