តាមការលើកឡើងរបស់លោក Neil ឲ្យដឹងថារយៈពេលជាងមួយឆ្នាំដែលក្រុមហ៊ុន HMD Global ចាប់ផ្ដើមលក់ទូរសព្ទម៉ាក Nokia បានធ្វើឲ្យម៉ាកនេះឡើងពីលេខសូន្យ មកនៅលេខរៀងទី ១១ លើទីផ្សារស្មាតហ្វូន។ នៅត្រីមាសទី ៤ ឆ្នាំ ២០១៧ ស្មាតហ្វូនម៉ាកទ Nokia លក់បានច្រើនជាង Google, HTC, Sony, Alcatel, Lenovo, ASUS និង OnePlus។
ក្រៅពីស្មាតហ្វូន Nokia ក៏ជាប់លេខមួយលើការលក់ទូរសព្ទធម្មតា ដោយអាចលក់ចេញបាន ២០,៧ លានគ្រឿង ក្នុងរយៈពេល ៣ ខែចុងក្រោយឆ្នាំ ២០១៧។ បើបូកបញ្ចូលគ្នាទាំងស្មាតហ្វូន និងទូរសព្ទធម្មតា ម៉ាក Nokia ឡើងឈរលេខរៀងទី ៦ ក្នុងសហគ្រាសទូរសព្ទ ជាមួយការកាន់កាប់ទីផ្សារ ៥%។ តួលេខនេះគឺមិនអន់ទេ ចំពោះម៉ាកទូរសព្ទ ដែលទើបមានអាយុកាលជាងមួយឆ្នាំ។
Nokia 6
HMD Global ទទួលបានសិទ្ធលក់ទូរសព្ទម៉ាក Nokia នៅឆ្នាំ ២០១៦។ នៅឆ្នាំ ២០១៧ ទូរសព្ទម៉ាក Nokia ដំបូងគេដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android បានបង្ហាញខ្លួន ដែលទទួលបានជោគជ័យជាខ្លាំង។ ក្រុមហ៊ុន HMD Global ក៏សន្យានឹងបង្ហាញភាពភ្ញាក់ផ្អើលមួយចំនួននៅក្នុងកម្មវិធី MWC នាចុងខែកុម្ភៈនេះដែរ៕ប្រភព៖ Androidauthority ប្រែសម្រួល៖ ឡៃហ៊ាង