ទើ​ប​ទិញ​ iPhone ថ្មី ខ្លាច​បាត់លេខ​ទូរសព្ទចាស់​ កុំភ័យ​ឲ្យ​សោះ​​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទើ​ប​ទិញ​ iPhone ថ្មី ខ្លាច​បាត់លេខ​ទូរសព្ទចាស់​ កុំភ័យ​ឲ្យ​សោះ​​

15/02/2018
ពេល​​អ្នក​ត្រូវការ​ប្តូរ​ទូរសព្ទ iPhone ថ្មី​ ទិន្នន័យ​សំខាន់មួយ​​មិន​អាច​ខ្វះ​បាន​គឺ​បញ្ជី​លេខ​ទូរសព្ទ​នេះ​ឯង។ មានវិធី​ជា​ច្រើន​ដែល​អាច​ចម្លង​ទិន្នន័យ​លេខ​ទូរសព្ទ​ពី​ iPhone ចាស់​ទៅ iPhone ថ្មី។

ការ​ចម្លង​បញ្ជី​លេខ​ទូរសព្ទ​ទៅ​កាន់ iPhone ថ្មី​
- លើ iPhone ចាស់ ប្រាកដ​ថា​អ្នក​បាន Login ចូល​គណនី iCloud និង​បាន​ភ្ជាប់​អ៊ីនធឺណិត​។ ដើម្បី​ពិនិត្យ​មើល ចូល​កម្មវិធី Settings ​នឹង​ឃើញ​​ឈ្មោះ​និង Apple ID បញ្ជាក់​ថា​អ្នក​បាន Login រួចរាល់​។ 
- ត្រូវ​ប្រាកដ​ថា Sync contacts បាន​បើក​ដំណើរការ​។ ចូល​ទៅ​កម្មវិធី Settings > ចុច​លើ iCloud > ត្រង់ Contacts ប្រាកដ​ថា​មាន​ពណ៌​បៃតង​។
- ត្រូវ​អូស​ចុះ​ក្រោម ចុច​លើ iCloud Backup ហើយ​ប្រាកដ​ថា​វា​បើក​ដំណើរការ​ >  ចុច​លើ Back Up Now។​ ត្រូវ​រង់ចាំ​យូរ​បន្តិច អាស្រ័យ​លើ​ល្បឿន​អ៊ីនធឺណិត​។ 
- អ្នក​អាច​រៀបចំ​ប្រើ​ទូរសព្ទ​ថ្មី ដោយ​ប្រើ iCloud backup បាន។ ខណៈ​ពេល​រៀបចំ​ដំឡើង iPhone ត្រូវ​បញ្ចូល Apple ID។
- ជ្រើសរើស Backup ចុង​ក្រោយ​ក្នុង​បញ្ជី ហើយ Restore នឹង​ចាប់ផ្តើម​។ រយៈពេល​រង់ចាំ​អាស្រ័យ​លើ​ល្បឿន​អ៊ីនធឺណិត​។
- ពេល​ការ Restore ចប់ ទូរសព្ទ​នឹង​បិទ​បើក ហើយ​អ្នក​អាច​ប្រើប្រាស់​បាន​។ 
ការ​ចម្លង​បញ្ជី​លេខ​ទូរសព្ទ​ដោយ​ប្រើ iCloud

បើ​អ្នក​រៀបចំ​ទូរសព្ទ​ថ្មី​រួចរាល់ ហើយ​ចង់​ចម្លង​បញ្ជី​លេខ​ទូរសព្ទ ដោយ​មិន Factory Reset ទូរសព្ទ​ទាំងស្រុង​។ អ្នក​អាច​ធ្វើ​បាន​ដោយ​ប្រើ iCloud។

- Login ចូល​គណនី iCloud​ ដូចគ្នា​ ហើយ​អាច​ប្រើ​អ៊ីនធឺណិត​បាន​។
លើ iPhone ចាស់ ចូល​ទៅ​កាន់ Settings > ចុច​ឈ្មោះ​និង Apple ID > ចុច​លើ iCloud > អូស​ចុះ​ក្រោម ហើយ​ជម្រើស​សម្រាប់ Contacts បាន​បើក​ដំណើរការ​។ 
- ពេល​បញ្ជី​លេខ​ទូរសព្ទ Sync បាន​បើក​ដំណើរការ អូស​ចុះ​ក្រោម​ត្រង់ iCloud Backup > ចុច​លើ Back Up Now។
- លើ iPhone ថ្មី ចូល​ទៅ​កាន់​ផ្នែក iCloud វិញ​ក្នុង​កម្មវិធី Settings ហើយ​ប្រាកដ​ថា Contact sync បាន​បើក​ដំណើរការ​។
- ពេល​បើក​ដំណើរការ អ្នក​បើក​កម្មវិធី Contacts > ចុច​អូស​ចុះ​ក្រោម​ដើម្បី Refresh។
រង់ចាំ​ប៉ុន្មាន​នាទី Contacts ពី iPhone ចាស់​នឹង​បង្ហាញ​លើ iPhone ថ្មី​អ្នក​។ 
ការ​ចម្លង​បញ្ជី​លេខ​ទូរសព្ទ​ដោយ​ប្រើ iTunes
បើ​អ្នក​មិន​ប្រើ iCloud អ្នក​អាច​ប្រើ iTunes ដើម្បី​ចម្លង Contacts ពី iPhone មួយ​ទៅ​កាន់ iPhone មួយ​បាន​។

- ដោត​ភ្ជាប់ iPhone ចាស់​ចូល PC ឬ Mac > បើក​កម្មវិធី iTunes ជំនាន់​ចុង​ក្រោយ​
ជ្រើសរើស iPhone ពី​ក្នុង Menu bar ផ្នែក​ខាងឆ្វេង ចុច​លើ info > ប្រាកដ​ថា Sync Contacts បាន​បើក​ដំណើរការ​។
- ចុច​លើ Sync ក្នុង​ការ Sync iPhone និង​រាល់​បញ្ជី​លេខ​ទូរសព្ទ​ជាមួយ​នឹង PC ឬ Mac។
- ពេល​ដំណើរការ​ចប់ ដក​ទូរសព្ទ​ចាស់​ចេញ ហើយ​ដោត​ភ្ជាប់ iPhone ថ្មី​
- ក្នុង​កម្មវិធី iTunes ជ្រើសរើស iPhone ពី Menu bar ផ្នែក​ខាងឆ្វេង > ចុច​លើ info > ប្រាកដ​ថា Sync Contacts បាន​បើក​ដំណើរការ​
- អូស​ចុះ​ក្រោម​ត្រង់ Menu ឈ្មោះ Advanced > ប្រាកដ​ថា Contacts ត្រូវ​បាន​ជ្រើសរើស​ក្រោម Menu មួយ​ទៀត Replace information on this iPhone។  នេះ​នឹង​លុប​រាល់​លេខ​ទូរសព្ទ​ថ្មីៗ អ្នក​បាន​រក្សាទុក​- -លើ iPhone និង​ជំនួស​មក​វិញ​នូវ​លេខ​ទូរសព្ទ​បាន​ពី PC ឬ Mac ដែល​ជា​របស់ iPhone ចាស់​។
- ចុច Sync ដើម្បី​អនុវត្ត Settings និង​ចម្លង Contacts ទៅ​កាន់ iPhone ថ្មី​ រួច​រង់ចាំ​។ 
បើ​ចៃដន្យ ទូរសព្ទ​អ្នក​បាត់ ឬ​ខូច អ្នក​នៅ​មាន​ឱកាស ករណី​អ្នក​រៀបចំ​បើក​ដំណើរការ Back up បាន​ត្រឹមត្រូវជាមួយ iCloud មួយ។ iPhone នឹង​ធ្វើការ Backup រាល់​ពេល​អ្នក​ដោត​ភ្ជាប់​សាក​ថាមពល ពិត​ណាស់​ត្រូវ​មាន​អ៊ីនធឺណិត​។ ដូច្នេះ អ្នក​អាច​អនុវត្ត​ការ Restore បញ្ជី​លេខ​ទូរសព្ទ​ពី iPhone ចាស់​តាម​វិធី​ខាងលើ​បាន​។
បើ​អ្នក​មិន​មាន iCloud back up អ្នក​ប្រហែល​ជា​មាន Back up ក្នុង​កម្មវិធី iTunes ហើយ​អាច​អនុវត្ត​តាម​វិធី​ប្រើ iTunes បាន​៕

ប្រភព៖ Macworld ប្រែ​សម្រួល៖ ឡៃហ៊ាង