ទីបំផុត​ប្រធានាធិបតី​អាហ្វ្រិកខាងត្បូង «ប្រកាស​លាលែង​ពីតំណែង» ក្រោយរងសម្ពាធខ្លាំង​ពីផ្ទៃក្នុង​គណបក្ស! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុត​ប្រធានាធិបតី​អាហ្វ្រិកខាងត្បូង «ប្រកាស​លាលែង​ពីតំណែង» ក្រោយរងសម្ពាធខ្លាំង​ពីផ្ទៃក្នុង​គណបក្ស!

15/02/2018
(អាហ្វ្រិកខាងត្បូង)៖ ប្រធានាធិបតី​អាហ្វ្រិកខាងត្បូង លោក ហ្សាកូប ស៊ូម៉ា (Jacob Zuma) បានសម្រេចចិត្ត​លាលែងចេញពី​មុខតំណែងហើយ បន្ទាប់ពីទទួលរងសម្ពាធ​យ៉ាងខ្លាំងពីគណបក្ស​របស់លោក។ នេះបើតាមការចេញផ្សាយ​ដោយ ទីភ្នាក់ងារ សារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍​តាមកញ្ចក់​ទូរទស្សន៍ កាលពី​ថ្ងៃពុធ (ម៉ោងនៅ​ក្នុងតំបន់) លោក Jacob Zuma បានយល់ព្រមចុះចេញពី​អំណាច ប៉ុន្តែលោក​និយាយថា លោកមិន​យល់ស្រប​នោះទេ​ ចំពោះ​ការសម្រេចចិត្ត​ នៃគណបក្ស ANC របស់​លោក។ ដោយឡែក​ជុំវិញការលាលែង​តំណែង​នេះដែរ លោក Jacob Zuma ក៏ធ្លាប់ត្រូវ​បានគេរាយការណ៍​ផងដែរថា បានយល់ព្រម​​ទទួលយក​គោលការណ៍​​ចុះចេញពី​តំណែង ដោយលោក​មានរយៈពេលពី ០៣ ទៅ ០៦ខែ ដើម្បី​លាលែង​តំណែងជាប្រធានាធិបតី​អាហ្វ្រិកខាងត្បូង។
គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់លោក Zuma ធ្វើឡើងក្រោយ គណបក្សកាន់​អំណាច African National Congress (ANC) បានស្នើសុំជាផ្លូវការ​ឱ្យលោក Jacob Zuma លាលែងពី​ដំណែង បន្ទាប់ពីប្រជាប្រិយភាព​គណបក្ស​មួយនេះ ធ្លាក់ចុះជាបន្ត​បន្ទាប់ ដោយសារតែរឿង​អាស្រូវពុករលួយ​របស់ប្រធានាធិបតីរូបនេះ។

លោក Jacob Zuma មានអាយុ ៧៥ឆ្នាំ បានឡើងកាន់អំណាច​ជាប្រធានាធិបតីអាហ្រ្វិកខាងត្បូង​ ចាប់តាំងពីឆ្នាំ២០០៩ មកម្ល៉េះ។ តែនារយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយនេះ លោកបានជាប់​ផុងដកខ្លួនស្ទើរ​តែមិនរួច​ក្នុងរឿង អាស្រូវ​ពុករលួយ បើទោះជាលោក​បដិសេធជាច្រើន​ដងក៏ដោយ៕