នាយក FBI៖ ចិនកំពុងព្យាយាមទាញទម្លាក់សហរដ្ឋអាមេរិក ចេញពីតំណែងជាមហាអំណាចពិភពលោក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាយក FBI៖ ចិនកំពុងព្យាយាមទាញទម្លាក់សហរដ្ឋអាមេរិក ចេញពីតំណែងជាមហាអំណាចពិភពលោក

15/02/2018
(វ៉ាស៊ីនតោន)៖ នាយកប៉ូលិសហព័ន្ធអាមេរិក FBI លោក Christopher Wray បាននិយាយថា ចិនកំពុងព្យាយាមទាញ ទម្លាក់សហរដ្ឋអាមេរិកចេញពីតំណែងជាមហាអំណាចពិភពលោក ក្នុងនោះរួមមានទំាងការលុកលុយចូលក្នុងស្ថាប័ន អប់រំ និងវិទ្យាសាស្ត្រអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក Christopher Wray ថ្លែងបែបនេះនៅចំពោះមុខព្រឹទ្ធសភាអាមេរិក កាលពីចុងសប្ដាហ៍កន្លងទៅ។ នាយក FBI រូបនេះ ក៏បានកត់សម្គាល់ដែរថាទីភ្នាក់ងាររបស់ចិន បាននិងកំពុងប្រើប្រាស់ភាពទន់ខ្សោយនៃសហគមន៍វិទ្យាសាស្ត្រ ដើម្បីប្រមូលព័ត៌មានសំខាន់ៗ។ លោក Wray បន្ថែមដូច្នេះថា៖« នេះគឺជាការគំរាមកំហែងមិនមែនតែសហរដ្ឋអាមេរិក ម្នាក់ឯងនោះទេ ក៏ប៉ុន្តែវាគឺការគំរាមកំហែងដល់សង្គមទាំងមូល ដែលមិនគួរបណ្ដោយឱ្យស្ថានភាពបែបនេះកើតឡើង ដោយគ្មានការឆ្លើយតបវិញនោះទេ»។

គួរបញ្ជាក់ថា ក្រៅតែពីនាយក FBI ព្រឹទ្ធសមាជិកអាមេរិកលោក Marco Rubio ក៏បានចាត់ទុកផងដែរថាចិនគឺជាការ គំរាមកំហែងមិនធ្លាប់មានសម្រាប់សហរដ្ឋអាមេរិក។ «ខ្ញុំហ៊ានមិនគិតនោះទេថាក្នុងរយៈពេលជាង២៤០ឆ្នាំមកនេះ នៃប្រវត្តិសាស្ត្រប្រទេសរបស់យើង យើងបានប្រឈមមុខការប្រកួតប្រជែង និងមានសត្រូវដ៏មានសក្ដានុពលធំធេង រួម ទាំងមានអំណាចបែបនេះ»។ នេះបើតាមលោក Marco Rubio ដោយចង់សំដៅលើចិន៕