បាញ់ប្រហារស្លាប់មនុស្ស ១៧នាក់ នៅរដ្ឋផ្លូរីដា គឺជាករណី​ធំបំផុត​នាដើមឆ្នាំ២០១៨ និងចំថ្ងៃ Valentines Day នៅអាមេរិក! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បាញ់ប្រហារស្លាប់មនុស្ស ១៧នាក់ នៅរដ្ឋផ្លូរីដា គឺជាករណី​ធំបំផុត​នាដើមឆ្នាំ២០១៨ និងចំថ្ងៃ Valentines Day នៅអាមេរិក!

15/02/2018
(វ៉ាស៊ីនតោន)៖ មនុស្ស​យ៉ាងហោច​ណាស់ ១៧នាក់ ត្រូវបាន​សម្លាប់​នៅក្នុងការ​បាញ់ប្រហារ​ ដ៏អាក្រក់មួយនៅឯវិទ្យាល័យ​មួយកន្លែងស្ថិតនៅទីក្រុង ផាកឡេនដ៍ (Parkland) នៃរដ្ឋផ្លូរីដា (Florida) ជាការសម្លាប់រង្គាលដ៏ធំបំផុតនៅដើមឆ្នាំ២០១៨ និងចំថ្ងៃទិវា​នៃ​សេចក្ដី​ស្រឡាញ់ Valentines Day។ នេះបើតាម​ការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមប៉ូលិស​នៅក្នុងតំបន់ ជនសង្ស័យត្រូវបាន​គេកំណត់​អត្តសញ្ញាណមាន ឈ្មោះ Nikolaus Cruz អាយុ ១៩ឆ្នាំ និងជាអតីត​សិស្សសាលាម្នាក់ត្រូវ​បានគេបណ្ដេញ​ចេញ។ ប៉ូលិសអាមេរិក​បាន​បន្ថែមទៀតថា ជនសង្ស័យ​រូបនេះ បានប្រើប្រាស់កាំភ្លើង​វែងមួយដើម បាញ់ប្រហារ​នៅខាងក្រៅសាលារៀន​ដោយសម្លាប់មនុស្ស ០៣នាក់ ហើយបន្ទាប់មកទើប រូបគេចូលបាញ់​សម្លាប់មនុស្ស ១២នាក់ នៅក្នុង​សាលារៀន ខណៈមនុស្ស ០២នាក់ បានស្លាប់ក្រោយ​បញ្ជូនទៅកាន់មន្ទីរពេទ្យ។
គួរបញ្ជាក់ថា បើតាមប៉ូលិស​អាមេរិក មនុស្ស ១៧នាក់ ក្នុងនោះមានទាំងជន​សង្ស័យឈ្មោះ Cruz ក៏ត្រូវបាន​បញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ មុននឹងបញ្ជូន​ទៅឃុំខ្លួនបន្ត។ ម្យ៉ាងវិញ​ទៀត ការបាញ់ប្រហារនេះ គឺជាការបាញ់ប្រហារដ៏​ប្រល័យបំផុតកើតមាន​នៅគ្រឹះស្ថានអប់រំគិត​ចាប់​តាំង​​ពីឆ្នាំ២០១២មក ដែលកាលណោះសិស្សសាលា ២០នាក់ ត្រូវខ្មាន់កាំភ្លើងម្នាក់ បាញ់សម្លាប់​នៅឯសាលារៀន​មួយ ក្នុងរដ្ឋ ខុនណិចធីខាត់ (Connecticut) និង​បន្ទាប់ពី​​ការបាញ់ប្រហារ​ក្នុងទីក្រុង Las Vigas កាលពីឆ្នាំ ២០១៧​ ដែលបណ្ដាល​ឱ្យមនុស្ស ៥៨នាក់​ស្លាប់៕