បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន ចូល​មក​ដល់​នៅ​ស្អែក​ហើយ! សូម​ស្វែងយល់​​ពី​​អត្ថន័យ របស់​​ផ្កាអង្គារសិល្ប៍ ផ្កាស្បៃរឿង និង​កូនឃ្វិច ដែល​អាជីវករ​​លក់​ដាច់​ជាង ក្នុង​ឱកាស​ចូលឆ្នាំ​ចិន​នេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន ចូល​មក​ដល់​នៅ​ស្អែក​ហើយ! សូម​ស្វែងយល់​​ពី​​អត្ថន័យ របស់​​ផ្កាអង្គារសិល្ប៍ ផ្កាស្បៃរឿង និង​កូនឃ្វិច ដែល​អាជីវករ​​លក់​ដាច់​ជាង ក្នុង​ឱកាស​ចូលឆ្នាំ​ចិន​នេះ

14/02/2018
(ភ្នំពេញ)៖ បុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម បានខិតមកដល់នៅស្អែកនេះហើយ គឺនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៨ ចំណែកឯបងប្អូនប្រជាពលរដ្ឋ ដែលជាប់ខ្សែស្រឡាយចិន បានត្រៀមខ្លួន ក៏ដូចជាត្រៀមនូវរបស់របរគ្រឿងរណ្តាប់នានា ដែលពាក់ព័ន្ធរួចស្រាច់បាច់អស់ហើយដែរ សម្រាប់សែនព្រេនក៏ដូចជា លំអផ្ទះឲ្យមានសិរីសួស្តី និងមានលាភសំណាងផងនោះ។
យ៉ាងណាមិញ ចំណែកឯខាងអាជីវករ ក៏កំពុងតែមមាញឹកនឹងការលក់ដូររបស់ខ្លួន ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះផងដែរ ជាពិសេសនោះ គឺ ផ្កាអង្គារសិល្ប៍ ផ្កាស្បៃរឿង និងដើមក្រូចឃ្វិត ត្រូវបានគេដឹងថា លក់ដាច់ជាងគេ ព្រោះវាមានអត្ថន័យជាច្រើន ដូចជា ការទទួលទានមានបាន នាំលាភនាំជ័យ ជាដើម។

បើតាមបងអាជីវករ ដែលជាម្ចាស់ហាង «សួនផ្កាពេជ្រ» ដែលមានទីតាំងនៅក្រោយវត្តព្រះពុទ្ធ បានថ្លែងថា ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ហាងរបស់លោក លក់ដាច់ជាងគេគឺ ផ្កាអង្គាសិល្ប៍ ផ្កាស្បៃរឿង និងដើមក្រូចឃ្វិច ព្រោះប្រជាពលរដ្ឋយើងជឿលើជំនឿពីបុរាណថា ពេលទិញដើមទាំងនេះ ទៅលំអគេហដ្ឋានក្នុងឱកាសបុណ្យចូលឆ្នាំចិននោះ នឹងមានលាភមានជ័យ រកស៊ីមានបាន ជោគជ័យ មានមាសពេជ្រមូលៗ ធំដូចក្រូចចូលផ្ទះ ខណៈផ្កាអង្គារសិល្ប៍ ផ្កាស្បៃរឿង និងដើមក្រូចឃ្វិចមានអត្ថន័យដូចជា៖

១៖ ផ្កាអង្គារសិល្ប៍ ដែលជាប្រភេទផ្កាព្រៃភ្នំ មានន័យថា ការរស់នៅត្រជាក់ត្រជុំ និងភាពស្រស់បំព្រងពេញមួយឆ្នាំ ខណៈអង្គាសីល ជាភាសាចិនថា Mei Hua Shu ជាឈើសួគ៌ តំណាងវិរជន និងជាការរំលឹកកុំឱ្យខ្ជឹលច្រអូសថែមទៀតផង។
២៖ ផ្កាស្បៃរឿង តំណាងឲ្យភាពរីករាយ និងជោគជតារាសីក្នុងក្រុមគ្រួសារ។
៣៖ ក្រូចឃ្វិច តំណាងឲ្យ ទ្រព្យសម្បត្តិ មាសពេជ្រ ជាពិសេសប្រៀបបាននឹងគុច ដែលតែងតែប្រជាជនចិនចូលចិត្តដាក់តាំងលំអគេហដ្ឋាននាអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួន៕