ព្រះស្វាមី​នៃម្ចាស់ក្សត្រី​ដាណឺម៉ាក សោយទិវង្គត​ក្នុង​ជន្មាយុ ៨៣វស្សា ក្រោយមន្ទីរពេទ្យ​បញ្ជូន​ទ្រង់​មក​រាជ្យ​វាំងវិញ ដោយ​អស់សង្ឃឹម​ព្យាបាល... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រះស្វាមី​នៃម្ចាស់ក្សត្រី​ដាណឺម៉ាក សោយទិវង្គត​ក្នុង​ជន្មាយុ ៨៣វស្សា ក្រោយមន្ទីរពេទ្យ​បញ្ជូន​ទ្រង់​មក​រាជ្យ​វាំងវិញ ដោយ​អស់សង្ឃឹម​ព្យាបាល...

14/02/2018
(ដាណឺម៉ាក)៖ ព្រះរាជវាំង​ដាណឺម៉ាក នៅថ្ងៃពុធនេះ​បានឱ្យដឹងថា ព្រះស្វាមីរបស់​ម្ចាស់ក្រត្រី ម៉ាហ្គារែត (Margrethe) ទី២ គឺព្រះអង្គម្ចាស់ ហែនរីក (Henrik) បានសោយទិវង្គត​ហើយកាលពីយប់​ថ្ងៃអង្គារ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារ ព័ត៌មានចិន​ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៤ ខែកុម្ភៈ​ ឆ្នាំ២០១៨។
យោងតាម​ព្រះរាជវាំង​ដាណឺម៉ាក ព្រះអង្គម្ចាស់ Henrik បានចូលទិវង្គត​នៅម៉ោង ២៣៖១៨នាទីយប់ (ម៉ោងនៅក្នុង តំបន់) ក្នុងព្រះជន្ម ៨៣ព្រះវស្សា នៅអំឡុងពេល​កំពុងផ្ទុំនៅឯវាំង ហ្វ្រេឌែនស្បក (Fredensborg)។ ព្រះរាជវាំង​បានបន្ថែមថា ព្រះអង្គម្ចាស់ Henrik បានគង់ព្យាបាលព្រះរោគ​នៅមន្ទីរពេទ្យ តាំងតែពី​ខែមករា​មកម្ល៉េះ ដើម្បីព្យាបាល​ជំងឺសួត ហើយទ្រង់ត្រូវ​បានក្រុមគ្រូពេទ្យ អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ​មកសម្រាក និងចំណាយពេល​របស់ទ្រង់​ជាលើកចុងក្រោយ​ ក្នុងព្រះរាជវាំង។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ Henrik បានប្រសូត​នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៣៤ ក្នុងទីក្រុង ប័កដូរ (Bordeaux) ប្រទេសបារំាង ។ ទ្រង់បានរៀប​អភិសេកជាមួយម្ចាស់​ក្សត្រី Margrethe នៅឆ្នាំ១៩៦៧ ព្រមទាំងមានបុត្រា​ពីរអង្គឈ្មោះ ហ្វ្រែឌែរីក និងចៅឈីម (Frederik និង Joachim) និងព្រះនត្តា ០៨អង្គ ផងដែរ៕