Oppo ចេញ​ទូរសព្ទ​ថ្មី តាម​ប្រល័យ​រាង iPhone X - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Oppo ចេញ​ទូរសព្ទ​ថ្មី តាម​ប្រល័យ​រាង iPhone X

14/02/2018
បន្ទាប់​ពី​ភាព​ជោគជ័យ​លើ​ត្រកូល R11/R11 Plus កាល​ពី​ខែ​មិថុនាឆ្នាំ​ទៅ​ ក្រុមហ៊ុន Oppo ក៏​មិន​បង្អង់​យូរ ស្រាប់​តែ​លេច​ចេញ​នូវ​រាង​បែក​ធ្លាយ​និង​ចចាមអារ៉ាម​មួយ​ចំនួន​ទាក់ទង​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន។ ឆ្លង​កាត់​របាយការណ៍​ពី​ប្រទេស​ចិន​បង្ហើប​ថា​ម៉ូដែល​ថ្មី R13/R13 Plus នឹង​រចនា​រូបរាង​ស្រដៀង​ iPhone X នៃ​ក្រុមហ៊ុន Apple។
មិន​ខុស​ពី​ម៉ូដែល R11 Plus រូបរាង​ក៏​ចម្លង​តាម​ម៉ូដែល iPhone 7 Plus ហើយ​ស៊េរី​ឆ្នាំ ២០១៨ មួយ​នេះ ទំនង​ប្រើ​កាមេរ៉ា​ភ្លោះ​បញ្ឈរ និង​ប្រព័ន្ធ​កម្មវិធី​មួយ​ចំនួន​ដូច iPhone ថ្លៃ ៩៩៩ ដុល្លារ​អ៊ីចឹង​ដែរ។ ជា​ស្មាតហ្វូន​ធន់​កណ្ដាល ដែល​គ្រោង​បំពាក់​ឈីប Snapdragon 670 (សេរ៊ី​ខ្ពស់​បំផុត​នៃ​ពពួក Mid-Range) ជា​ប្រភេទ​អង្គ​គណនា FinFET ទំហំ 10nm ដូច​ត្រកូល SD845 និង Exynos 9810 មាន​បំពាក់​លើ​ស្មាតហ្វូន​កម្លាំង​ខ្លាំង​ផុត​លេខ។
អម​ការ​ប្រើ​មុខងារ​ស្កេន​ផ្ទៃ​មុខ Facial Recognition រត់​លើ Android 8.1 Oreo ស្រោប​ដោយ Color OS 4.0 ហើយ​មាន RAM 4GB និង ROM 64GB លើ​ម៉ូដែល R13 ធម្មតា និង RAM 6GB អម ROM 64/128GB លើ R13 Plus ទាំង​ដែល​តម្លៃ​មិន​ទាន់​បង្ហាញ​ច្បាស់​នា​ពេល​នេះ។

ប្រភព៖ gizmochina ប្រែ​សម្រួល៖ ឡៃហ៊ាង