រដ្ឋសភា បន្តអនុម័តទាំងស្រុងទៀត លើសេចក្តីព្រាងច្បាប់ ស្តីពីការអ​នុម័តយល់ព្រមលើកិច្ចព្រមព្រៀង​ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-វៀតណាម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋសភា បន្តអនុម័តទាំងស្រុងទៀត លើសេចក្តីព្រាងច្បាប់ ស្តីពីការអ​នុម័តយល់ព្រមលើកិច្ចព្រមព្រៀង​ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-វៀតណាម

14/02/2018
(ភ្នំពេញ)៖ បន្ទាប់ពីអនុម័តទាំងស្រុងលើ សេចក្តីព្រាងសំខាន់ៗចំនួន៣រួចហើយនោះ នៅវេលាម៉ោង១១៖១៥នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ រដ្ឋសភាបានអនុម័តទាំងស្រុងទៀត លើសេចក្តីព្រាងច្បាប់ ស្តីពីការអ​នុម័តយល់ព្រមលើកិច្ចព្រមព្រៀង​ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-វៀតណាម ដែលជារបៀបវារៈចុងក្រោយនៃអង្គប្រជុំវិសាមញ្ញ នៅថ្ងៃនេះ។
ការអ​នុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គវិសាមញ្ញរបស់រដ្ឋសភា ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានកូរ៉ុមជាសមាជិករដ្ឋសភាសរុបទាំងអស់១២៣រូប។ សមាជិករដ្ឋសភាទាំង១២១រូប បានអនុម័តគាំទ្រដល់កិច្ចព្រមព្រៀង​ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-វៀតណាម៕