អគារមួយចំនួនត្រូវបានដួលរំលំ ដោយសារគ្រោះរញ្ជួយដីកម្រិត៦.៤រិចទ័រ វាយប្រហារតំបន់ Hualien នៃកោះតៃវ៉ាន់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អគារមួយចំនួនត្រូវបានដួលរំលំ ដោយសារគ្រោះរញ្ជួយដីកម្រិត៦.៤រិចទ័រ វាយប្រហារតំបន់ Hualien នៃកោះតៃវ៉ាន់

07/02/2018
(តៃវ៉ាន់)៖ រដ្ឋាភិបាលនៃកោះតៃវ៉ាន់ បានប្រកាសឲ្យដឹងថា បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៦.៤រិចទ័រ វាយប្រហារតំបន់ Hualien នៃកោះតៃវ៉ាន់ មានសណ្ឋាគារ និងអគារមួយចំនួនត្រូវបានដួលរំលំ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

រូបភាពដែលត្រូវបានគេបង្ហោះបង្ហាញនៅលើបណ្តាញទំនាក់ទំនងសង្គមឃើញថា អគារខ្ពស់ៗ និងផ្លូវថ្នល់មានសភាពខូចខាតយ៉ាងខ្លាំង។ ករណីគ្រោះរញ្ជួយដីនេះត្រូវបានក្រុមជួយសង្រ្គោះបន្ត ជួយស្វែងរកអ្នកដែលកំពុងជាប់នៅក្រោមអគារ។

គ្រោះរញ្ជួយដីកម្រិត ៦.៤រិចទ័រ វាយប្រហារតំបន់ Hualien នៃកោះតៃវ៉ាន់ ដោយមានជម្រៅ១០គីឡូម៉ែត្រ នេះបើយោងតាមមជ្ឈមណ្ឌលប្រព័ន្ធរញ្ជួយដីរបស់ចិន (CENC) របាយការណ៍ឲ្យដឹងយ៉ាងដូច្នេះ។ ករណីនេះកើតឡើងនៅវេលាម៉ោង ២៣៖៥០នាទី (ម៉ោងនៅក្នុងតំបន់) នាយប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ៕