អាកាសធាតុនឹងចុះត្រជាក់ខ្លាំងរហូតដល់១០-១២អង្សាសេ នៅតំបន់ជួរភ្នំដងរែក, សូមវីរ​កងទ័ពនៅតាមព្រំដែន បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាកាសធាតុនឹងចុះត្រជាក់ខ្លាំងរហូតដល់១០-១២អង្សាសេ នៅតំបន់ជួរភ្នំដងរែក, សូមវីរ​កងទ័ពនៅតាមព្រំដែន បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព

07/02/2018
(ភ្នំពេញ)៖ ក្រសួងធនធានទឹក​ និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែម ពីស្ថានភាពអាកាសធាតុ ដែលនឹងចុះត្រជាក់ខ្លាំងរហូតដល់កម្រិត១០-១២អង្សាសេ នាតំបន់ជួរភ្នំដងរែក។

បើតាមសេចក្តីជូនដំណឹង ក្រសួងធនធានទឹក បានបញ្ជាក់ថា ក្រៅពីតំបន់ជួរភ្នំដងរែក សម្រាប់តំបន់ខ្ពង់រាបសីតុណ្ហភាពនឹងចុះត្រជាក់ក្នុងរង្វង់១៣-១៤,៥ អង្សាសេ ខណៈតំបន់ទំនាបកណ្តាល សីតុណ្ហភាពនឹងចុះត្រជាក់ក្នុងរង្វង់១៥-១៩,៥ អង្សាសេ។

ជាមួយនឹងស្ថានភាពចុះត្រជាក់បែបនេះ ក្រសួងធនធានទឹក សូមអំពាវនាវដល់វីរកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែន (ជួរភ្នំដងរែក) បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព៕