មាស សុខសោភា ឆ្លើយ​តប​នឹង​ទស្សនិកជន​រិះគន់រឿង​ស្លៀក​សិចស៊ីឡើងឆាក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មាស សុខសោភា ឆ្លើយ​តប​នឹង​ទស្សនិកជន​រិះគន់រឿង​ស្លៀក​សិចស៊ីឡើងឆាក

06/02/2018
បង្ហាញ​ខ្លួន​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្ថិ៍​លេខ៥ កាល​ពី​ពេល​ថ្មីៗ​ តារាចម្រៀង មាស សុខសោភា បាន​បង្ហាញ​ភាព​សិចស៊ី ក្នុង​បទ​ចម្រៀង​មួយ​ចំនួន ដែល​នាង​បាន​បក​ស្រាយ រហូត​ដល់​ទស្សនិកជន​ខ្លះ​គិត​ថា កញ្ញា​បាន​បង្ហាញ​ភាព​សិចស៊ីខុស​ពី​រាល់​ដង។
ឈុតដែលទស្សនិកជនរិះគន់ថាសិចស៊ី
យ៉ាង​ណា​តារា​ចម្រៀង​ល្បី​ឈ្មោះ​របស់​ផលិតកម្ម ថោន រូប​នេះ បញ្ជាក់​ថា ភាព​សិចស៊ី​របស់​នាង​ប៉ុណ្ណឹង មិន​ទាន់​ហួស​ហេតុ រហូត​ដល់​ថ្នាក់​ទស្សនិក​ជន​រិះគន់​នោះ​ទេ។ កញ្ញា​បាន​បញ្ជាក់ថា ការ​ស្លៀក​ពាក់​នៅ​លើ​ឆាក គឺ​បត់​បែន​ទៅ​តាម​បទ​ចម្រៀង ដូច​ជា​បទ​ញាក់ ដែល​ខ្លួន​បាន​បក​ស្រាយ មិន​អាច​ស្លៀក​ពាក់​វែងៗ ឬរយីង​រយោ​ងបាន​ទេ ជា​ហេតុ​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​រាំ។ ប្រការ​ដូច្នេះ​ហើយ ទើប​កញ្ញា​យក​ការ​ស្លៀក​ពាក់​ខ្លី​ខ្លះ ដើម្បី​ស្រួល​រាំ និង​ច្រៀង។

កញ្ញា មាស សុខសោភា សង្កត់​ធ្ងន់​ថា កម្រិត​នៃ​ការ​ស្លៀកពាក់​សិចស៊ី​ប៉ុណ្ណេះ មិន​ទាន់​ហួស​អ្វី ដែល​ត្រូវ​ទស្សនិក​ជន​រិះគន់​ទេ គឺ​អាច​ទទួល​យក​បាន។ យ៉ាង​ណា​ក៏​ដោយ​ប្រសិន​បើកម្រិត​សិចស៊ី​បែប​នេះ ពិត​ជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ទស្សនិកជន​ពិត​មែន កញ្ញា​នឹង​កែ​ប្រែ​​ពេល​ឡើង​ឆាក​ក្រោយៗ​ទៀត។


បើ​ទោះ​ជា​ភាព​សិចស៊ី​កម្រិត​នេះ អាច​នឹង​ធ្វើ​ឱ្យ​ទស្សនិក​ជន​ខ្លះមិន​អាច​ទទួល​យក​បាន​ក្ដី ក៏​ប៉ុន្តែ​តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នេះ អះ​អាង​ថា កញ្ញា​នៅ​តែ​បន្ត​ដដែល នៅ​ពេល​មាន​បទ​ចម្រៀង​ញាក់ ឬ​តាម​កម្មវិធី​តន្ត្រី​នានា។ កញ្ញា​យល់​ថា​អ្វី​ដែល​នាង​ធ្វើ​នា​ពេល​នេះ មិន​ទាន់​ហួស​ប្រពៃណី ដែល​គេ​ត្រូវ​ព្រមាន ឬ​រិះគន់​ទេ។