Apple បានបញ្ចេញលក់ iPhone X តម្លៃចាប់ពី ៩៩៩ ដុល្លារ និងអាចឡើងដល់ ១ ១៤៩ ដុល្លារ តាមទំហំអង្គចងចាំ។ ក្នុងឆ្នាំ ២០១៨ ផ្អែកតាមសារព័ត៌មានប្រទេសចិន រំពឹងទុកក្រុមហ៊ុនលោក Tim Cook នឹងបញ្ចេញ iPhone X ជំនាន់ពិសេស មានតម្លៃត្រឹមតែ ៦៩៩ ដុល្លារ ប៉ុណ្ណោះ។
ស្ថិតក្នុងការរចនាដូចគ្នា ប៉ុន្តែខុសត្រង់ ២ ចំណុចដោយផ្លាស់ប្ដូរពីអេក្រង់ OLED មកត្រឹមប្រភេទ LCD ធម្មតា រក្សាផ្ទៃពេញនិងទំហំ ៦.១ អ៊ីញ ចំណែកកាមេរ៉ាភ្លោះត្រូវបោះបង់ដោយបន្សល់ត្រឹមមួយគ្រាប់ដូច iPhone 8 ហើយស្រោបដោយកញ្ចក់នៅតួខាងក្រោយ។
ចំពោះទីផ្សារចេញលក់មានតែក្នុងទីផ្សារប្រទេសចិនតែមួយគត់ ដោយទីផ្សារអន្តរជាតិពុំទាន់មានការបង្ហើបដាច់ស្រេចនៅឡើយ ទាំងដែលចចាមអារ៉ាមកន្លងទៅក៏ធ្លាប់បង្ហើប Apple នឹងផលិត iPhone X ម៉ូដែលផ្សេងទៀត កម្លាំងម៉ាស៊ីនកាន់តែខ្លាំង តម្លៃកាន់តែថ្លៃ និងរក្សាការបំពាក់អេក្រង់ OLED ដើម្បីដាក់លក់លើទីផ្សារទូទាំងសកលលោក។
ប្រភព៖ Gizchina ប្រែសម្រួល៖ ឡៃហ៊ាង
