ផ្លែម្នាស់គឺជាផ្លែឈើមួយប្រភេទដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ជក់មាត់នោះទេវាថែមទាំងមានប្រូតេអ៊ីននិងវីតាមីន C ខ្ពស់ដែលអាចជំនួយដល់សរីរាង្គកាយនិងកាត់បន្ថយជំងឺជាច្រើន។ តោះយើងទៅមើលទាំងអស់គ្នាថាធ្វើម៉េចទើបទទួលបានអត្ថប្រយោជន៍ទាំងដប់យ៉ាងនៃផ្លែម្នាស់។
ទទួលទានផ្លែម្នាស់ជាប្រចាំដើម្បី៖
១ ជួយបង្ការជំងឺហឺត
២ ជំនួយសក់អោយរឹងមាំ
៣ ជួយកាត់បន្ថយភាពចាស់ជាងវ័យ
៤ កាត់បន្ថយមុនក្បាលខ្មៅនិងមុនផ្សេងៗ
៥ ជួយឱ្យស្បែកមើលទៅមានសុខភាពល្អ
៦ ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក
៧ ធ្វើអោយប្រព័ន្ធរំលាយអាហារដំណើរការបានល្អ
៨ ប្រភពវីតាមីននិងសារធាតុរ៉ែដែលមានអត្ថប្រយោជន៍ដល់សរីរាង្គកាយខាងក្នុង
ការប្រើផ្លែម្នាស់សម្រាប់ខាត់ខ្លួនជាប្រចាំក្នុងរយៈពេលខ្លីមិនលើសពី៥នាទីដើម្បី៖
៩ ទទួលបានបបូរមាត់ទន់
១០ ជួយកម្ចាត់ស្នាមក្រិននិងធ្វើឲ្យប្រអប់ជើងទន់រលោងស្អាត ៕
ប្រភព៖ Spiceee ប្រែសម្រួល៖ ឡៃហ៊ាង
