សម្រាប់អាហារខ្លះ ទោះអ្នកញ៉ាំច្រើនប៉ុណ្ណាក៏មិនឡើងគីឡូដែរ ដោយសារតែអាហារទាំងនោះមានតែជីវជាតិដែលជួយទ្រទ្រង់រាងកាយតែមួយមុខប៉ុណ្ណោះ ដោយវាគ្មានប្រសិទ្ធភាពក្នុងការជួយឱ្យឡើងទម្ងន់ឡើយ។ ដូច្នេះអាហារ៥ប្រភេទដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយឱ្យឡើងទម្ងន់បានក្នុងរយៈពេលខ្លី។
១.គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិមិនត្រឹមតែឆ្ងាញ់គួរឱ្យចង់ញ៉ាំមួយមុខនោះទេ វាថែមទាំងល្អសម្រាប់បេះដូងថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ វាមានកាឡូរីខ្ពស់ទៅតាមប្រភេទរបស់វា ឧទាហរណ៍គ្រាប់ស្វាយចន្ទីមានរហូតដល់ទៅ១៦៥ កាឡូរីអាចជួយឱ្យអ្នកឡើងទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។
២.ត្រីសាម៉ុន
អ្នកប្រហែលជាមិនដឹងទេថា ត្រីសាម៉ុនគឺជាប្រភេទអាហារសុខភាពដ៏ល្អសម្រាប់សរីរាង្គកាយមនុស្ស។ ការបរិភោគសាច់ត្រីប្រភេទនេះត្រឹម ៨៥ ក្រាម អាចផ្ទុកកាឡូរីដល់ទៅ ១៥២ កាឡូរីដែលជួយឱ្យរាងកាយអ្នកអាចឡើងគីឡូបានឆាប់។ ត្រីសាលម៉ុនមានផ្ទុកអូមេហ្កា៣ដែលជាសារធាតុមានប្រយោជន៍ច្រើនដែលរាងកាយត្រូវការ។
៣. សាច់គោ
អ្នកដឹងហើយថាការញ៉ាំសាច់ដែលមានជាប់ខ្លាញ់អាចមានផលល្អក្នុងការជំនួយឱ្យឡើងទម្ងន់ តែអ្នកប្រហែលជាមិននឹកស្មានដល់ទេថា ការញ៉ាំសាច់គោសម្រាប់អាហារពេលព្រឹកចំនួនបីចំណិតអាចឱ្យរាងកាយទទួលបានដល់ទៅ១៥៣កាឡូរីឯណោះ។
៤.សណ្តែកបាយ
សណ្តែកបាយដែលបានកិននឹងឆ្លងកាត់ការចំអិនហើយ មិនត្រឹមតែមានរសជាតិឆ្ងាញ់មួយមុខនោះទេ តែវាក៏អាចឱ្យអ្នកទទួលបានការឡូរីយ៉ាងច្រើន ដោយត្រឹមមួយកែវនៃទឹកសណ្តែកដែលមានចំណុះ២៥៦ ក្រាម អាចផ្ទុក៣៧៦ ការឡូរី។
៥.ខ្ទិះដូង ផ្លែដូងមានគុណសម្បត្តិយ៉ាងច្រើន ហើយក្នុងនោះវាក៏មានគុណប្រយោជន៍ខ្លាំងមែនទែនសម្រាប់អ្នកចង់ឡើងទម្ងន់ ដោយខ្ទិះដូងមិនត្រឹមតែមានប្រូតេអ៊ីនខ្ពស់ទេ ថែមទាំងមានការឡូរីខ្ពស់២៥០ ការឡូរីក្នុង១០០ក្រាមទៀតផង។
ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ បរិភោគឱ្យបានជាប្រចាំ ដើម្បីទទួលបានការឡើងទម្ងន់ជាទីគាប់ចិត្ត និងសុខភាពល្អ៕
ប្រភព៖ Allwomenstalk ប្រែសម្រួល៖ ឡៃហ៊ាង
