ប្រលៃជីវិតមនុស្ស3នាក់មានទោសត្រឹមតែ3ឆ្នាំ! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រលៃជីវិតមនុស្ស3នាក់មានទោសត្រឹមតែ3ឆ្នាំ! ! !

01/02/2018
ភ្នំពេញ៖ ផ្តន្ទាទោស​បុរសបើករថយន្តបុកមនុស្សស្លាប់ និងរបួសជាង១០នាក់ នៅជិតសាលា​បឹង​ត្រ​បែក ដាក់ពន្ធនាគារយៈពេល៣ឆ្នាំ។
ទីបំផុត​ចៅក្រមជំនុំជម្រះនៃ​សាលា​ដំបូង​រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១ ខែ​កុ​ម្ភៈ ឆ្នាំ២០១៨ លោក នូ វាសនា បានបើក​ស​​​វ​នា​ការ ប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់​ចោទឈ្មោះ មាស សុខហេង ភេទប្រុស អាយុ ៣០ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ៣ឆ្នាំ ដោយអនុវត្តទោសក្នុងពន្ធនាគារចំនួន ២ឆ្នាំ និ​ងពិន័យជាប្រាក់ចំនួន១០លានចូលជាថវិការដ្ឋ និងតម្រូវឱ្យសងសំណង​ទៅដើមបណ្ដឹង ២ ចំនួន ៤ម៉ឺនដុល្លារ ពីបទ បើកបរធ្វេសប្រហែ​សបណ្តាលឲ្យស្លាប់អ្នកដទៃ ប្រព្រឹត្តកាលពី​ល្ងាច​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ យោងតាម​មា​ត្រា ៨៥ ច្បាប់ស្តីពី ចរាចរណ៍ ផ្លូវគោក ដោ​យ​បានបើករថយន្តបុកមនុស្សស្លាប់ ៣នាក់ និងរងរបួស ចំនួន ៨នាក់ នៅតាមបណ្ដោយផ្លូ​វព្រះមុនីវង្ស ក្បែរវិទ្យាល័យបឹងត្របែក ក្នុងខ​ណ្ឌ​ចំការមន ។
នៅក្នុងសវនាការ កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​​២០១៧កន្លងទៅ ជនជាប់ចោទ មិនអាច​ឆ្លើ​យ​បញ្ជាក់ ទៅនឹងសំនួរ​របស់​តុលាការ​បាន​ឡើ​យ ព្រោះ​ជន​ជាប់​ចោទ មានបញ្ហាខួរ​ក្បាល​ធ្ងន់​ធ្ងរ មិនអាចចងចាំអ្វីបានទាំងអស់ ក្រោយពី​ប្រ​ជាពលរដ្ឋព្រួតគ្នាវាយឱ្យរបួសក្បាលពេលថ្ងៃកើត​ហេតុ ។​ នៅក្នុងសំណុំរឿងនេះ មានតែតំ​ណា​ង​ជនរង​គ្រោះ ដែលស្លាប់ ទាំង៣នាក់ និ​ងរបួសធ្ងន់​ម្នា​ក់ ប៉ុណ្ណោះ បានប្តឹងទាម​ទារ​សំ​ណងជំងឺចិត្ត​ក្នុ​ងម្នាក់ៗ ចំនួន ១ម៉ឺនដុល្លារ ។
គួររំលឹកថា កាលពីល្ងាចថ្ងៃទី២៧ ខែមីនា​​ឆ្នាំ​២០១៧ កន្លងទៅជនជាប់ចោទ ឈ្មោះ មាស សុខហេង មុខរបរលក់ទូរសព្ទ័មានទីលំនៅ​ផ្ទះ​លេខ១១១ ផ្លូវជាតិលេខ២ សង្កាត់ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បាន​បើក​រថយន្ត​ម៉ាក TOYOTA CAMRY ពណ៌​ទឹ​ក​មាស ពាក់ស្លាកលេខ ភ្នំពេញ 2M-2245 បញ្ច្រាសទិស បុករះម៉ូតូ៧គ្រឿង បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ រងរបួសធ្ងន់ស្រាល​ចំ​នួន ៨នាក់។
ជនរងគ្រោះ ៣នាក់ដែល​បានស្លាប់ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​រួម​មាន​ទី​១ឈ្មោះ​វ៉ង សុខ​ណា​ក់ ភេទប្រុស អាយុ៣៥ឆ្នាំ ជាប្តីទី២ឈ្មោះ សេ​ង អាន ភេទស្រី អាយុ ២៥ឆ្នាំ និងទី៣ឈ្មោះ ណា ស្រីនីន ភេទស្រីអាយុ ២៣ឆ្នាំ ជាក្មួយស្រី ស្នាក់នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។