បើកម៉ូតូបុកជាមួយកង់បី ស្លាប់ម្នាក់ ​! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បើកម៉ូតូបុកជាមួយកង់បី ស្លាប់ម្នាក់ ​! ! !

01/02/2018
ភ្នំពេញ៖ យុវជនបីនាក់បើកយ៉ាងលឿនបានជ្រុលទៅបុកកង់បីចំពីមុខពេញទំហឹងបណ្ដាលម្ចាស់ម៉ូតូកង់បីស្លាប់ភ្លាមៗនិងអ្នកបើកម៉ូតូត្រូវរបួសធ្ងន់ពីរនាក់ស្រាលមួយនាក់។ហេតុការណ៍ដ៍រន្ធត់នេះកើតឡើងនៅវេលាម៉ោង១២និង៤០នាទីយប់អធ្រាតឈានចូលថ្ងៃទី១ខែកុម្ភ: ឆ្នាំ២០១៨ស្ថិតតាមបណ្ដោយផ្លូវ២០១១នៅចំនុចជិតផ្សាឈូកមាសក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
ជនរងគ្រោះមានឈ្មោះ រ៉ាន រ៉ាមន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរត់កង់បី ស្នាក់នៅភូមិអង្រង សង្កាត់ក្រាំងធ្នង់ ខណ្ទសែនសុខ។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនមានគ្នាបីនាក់ បើកម៉ូតូនិចមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញGQ9419 បើកពីត្បូងទៅជើងក្នុងបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿនដូចហោះខណៈមកដល់ចំនុចកើតហេតុខាងលើ បានជ្រុលទៅបុកជាមួយកង់បីមិនមានស្លាកលេខ បើកដោយបុរសម្នាក់ពីជើងទៅត្បូងពេញទំហឹងបណ្ដាល ឲ្យម្ចាស់ កង់បីស្លាប់នៅកន្លែងកើតភ្លាមៗចំណែកខាងម៉ូតូរងរបួសធ្ងន់និងស្រាលទាំងត្រូវរថយន្តគ្លីនិចឯកជនដឹកយកទៅសង្គ្រោះ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយកម៉ូតូនិងកង់បីទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់។ចំណែកសពសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕