បុគ្គលិកធនាគារស្រីស្រស់ស្អាតម្នាក់ ត្រូវជនល្មោភកាមចាប់ចងដៃជើង​ ហើយរំលោភសម្លាប់! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បុគ្គលិកធនាគារស្រីស្រស់ស្អាតម្នាក់ ត្រូវជនល្មោភកាមចាប់ចងដៃជើង​ ហើយរំលោភសម្លាប់! ! !

01/02/2018
នារីរូបស្រស់ជាបុគ្គលិកធនាគារម្នាក់ បានបាត់ខ្លួនចេញពីផ្ទះអស់រយៈពេល២ថ្ងៃ ទោះជាក្រុមគ្រួសារតាមស្វែងរកយ៉ាងណា ក៏មិនឃើញសោះ ទីបំផុត ក៏ត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយនៅកណ្តាលវាលស្រែ ដោយទទួលរងការរំលោភសេពសន្ថវៈយ៉ាងព្រៃផ្សៃ និងត្រូវឃាតករដៃឆៅរឹតកសម្លាប់យ៉ាងឃោឃៅ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា សពនារីរងគ្រោះ មានឈ្មោះ Dera នោះ មានអាយុជាង២០ឆ្នាំ ជាបុគ្គលិកបម្រើការនៅ ក្នុងធនាគារមួយកន្លែង។

តាមប្រភពពីក្រុមគ្រួសារនារីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ Dera បានចេញទៅធ្វើការងារដូចសព្វដងរហូតដល់ល្ងាចឡើង មិនឃើញនាងត្រឡប់មកផ្ទះវិញសោះ ចំណែកទូរស័ព្ទក៏មិនអាចទាក់ទងបានទៀត មិនដឹងជាមានបញ្ហាអ្វី។ ភ្លាមៗនោះ ក្រុមគ្រួសារបានចែកផ្លូវគ្នាតាមរកសព្វកន្លែង តាំងពីកន្លែងធ្វើការរបស់នាងផ្ទះសាច់ញាតិ និងមិត្តភក្តិជិតស្និទ្ធ តែគ្មានអ្នកណាម្នាក់មានតម្រុយពីនាងសោះតែម្តង ជាហេតុធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចជុំវិញការបាត់ខ្លួន Dera ដែរ។
 ប្រភពដដែលបន្តថា ស្រាប់តែ២ថ្ងៃក្រោយ ការបាត់ខ្លួន Dera ក៏មានសមត្ថកិច្ចបានទាក់ទងមកក្រុមគ្រួសារថា គេបានប្រទះឃើញសពរបស់ Dera ដេកស្លាប់នៅវាលស្រែ ក្បែរផ្លូវលំមួយកន្លែង ដោយសពមានសភាពអាក្រាតកាយ ដៃទាំងពីរជាប់ចំណង និងរុំបិទមាត់ទៀតផង សពត្រូវគេប្រើខ្សែក្រវាត់រឹត បណ្តាលឱ្យស្លាប់គួរឱ្យសង្វេគ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា សាកសពរបស់ Dera ទទួលរងរការរំលោភសេពសន្ថវៈយ៉ាងព្រៃផ្សៃ ដោយជនដៃដល់បានចាប់ចងដៃ និងបិទមាត់មិនឱ្យនាងស្រែក ព្រមទាំងដាល់ចូលផ្ទៃមុខ និងក្បាលពោះជាច្រើនដៃ រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈ បន្ទាប់មក ក៏យកខ្សែក្រវាត់រឹតកសម្លាប់យ៉ាងព្រៃផ្សៃ រួចប្លុងសពអាក្រាតកាយចោលនៅកណ្តាលវាលស្រែ បន្ទាប់មកជនដៃដល់ជាឃាតករបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។
សពនារីរងគ្រោះត្រូវសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនដៃដល់ជាឃាតករ សមត្ថកិច្ចកំពុងតែធ្វើការស៊ើបអង្កេតវែកមុខ ដើម្បីចាប់ខ្លួនយកមកកាត់ទោសតាមច្បាប់ឱ្យសមនឹងទង្វើដ៏ឃោរឃៅខាងលើ។