២នាក់ទៀតរបួសធ្ងន់ ខណៈស្រវឹងជោគជាំបើកម៉ូតូយ៉ាងលឿនបុកគ្នាស្នូរដូចរន្ទះ! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

២នាក់ទៀតរបួសធ្ងន់ ខណៈស្រវឹងជោគជាំបើកម៉ូតូយ៉ាងលឿនបុកគ្នាស្នូរដូចរន្ទះ! ! !

01/02/2018
ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់ មនុស្សម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកកើតហេតុ ចំណែក មនុស្ស២នាក់ទៀតរងរបួសធ្ងន់
ក្នុងករណីគ្រោះថ្នាក់ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង នៅថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៨ វេលាម៉ោង១៧ និង២០នាទី នៅចំណុចកែងភ្នំប្រាំពីរ ស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
 ប្រភពអោយដឹងថា នៅវេលាខាងលើមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០១លើក រវាងម៉ូតូម៉ាក ហុងដាសង់ Honda C125 ពណ៌ខ្មៅ សេរីឆ្នាំ ២០១៤ ពាក់ស្លាកលេខ បាត់ដំបង 1N- 9295 បើកដោយ ឈ្មោះ សម្បតិ្ត បូ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក បានស្លាប់នៅនឹងកន្លែង កើតហេតុ បើកបរទិសដៅពីលិចទៅកើត ទៅបុកជាមួយម៉ូតូម៉ាកហុងដា វេវ Honda C125 ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ ឡុង នុត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក រងរបួសធ្ងន់បាក់ដៃឆ្វេង និង បាក់ភ្លៅខាងស្ដាំ រីឯអ្នករួមដំណើរជាមួយ ឈ្មោះ សឿត កក្កដា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ.ឃុំ ជាមួយគ្នា រងរបួសធ្ងន់ បាក់កំភួនជើងខាងស្ដាំ បើកបរទិសដៅពីកើត ទៅ លិច បញ្ច្រាស់ទិសគ្នា ដោយភាគីម៉ូតូម៉ាកសង់បើកបរ ល្បឿនលឿន និងក្នុងស្ថានភាពស្រវឹងផង ទើបបណ្ដាលអោយបុកគ្នាតែម្ដង ។
សមត្ថកិច្ចបានហៅរថយន្តដឹកជនរគ្រោះទាំង០២នាក់ទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូន ចំណែកសពជនរងគ្រោះបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
រីឯម៉ូតូទាំង០២គ្រឿង ក្រោយពីសមត្ថកិច្ចយើង ធ្វើការវាស់វែងកន្លែងកើតហេតុរួច បាន យកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបួរ រងចាំដោះស្រាយតាមនីតិវិធីច្បាប់ ។