ជិះម៉ូតូដឹកប៊ីដុងស្រាសប្រហារជីវិតខ្លូនឯង ! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជិះម៉ូតូដឹកប៊ីដុងស្រាសប្រហារជីវិតខ្លូនឯង ! ! !

01/02/2018
ខេត្ត​ព្រះសីហនុ៖ ថ្ងៃ​ទី៣១​ ខែ​មករា​ ឆ្នាំ​២០១៨​​ វេលាម៉ោង​ ១៤:២០នាទី​ លើផ្លូវ​បេតុង​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ឃុំ​បិតត្រាំ​ង​ ស្រុក​ព្រៃនប់​ ខេត្តព្រះសីហនុ​
មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ ម៉ូតូ​១គ្រឿង​ម៉ាក​ HONDA​ C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ​ភ្នំពេញ ​1M-8755 ដឹក​ស្រា​ស​៥ពីដុង ចូល​ទៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ឃុំ​បិតត្រាំ​ង​ មក​ដល់​ក្បែរ​រោងចក្រ​ផលិត​ស្រោម​ដៃ​ បាន​ជ្រុល​ចង្កូត​បុក​ចូល​លូ​ទឹក​ស្អុយ​ បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​បាក់​ក​ស្លាប់​តែម្តង​។
ជន​រង​គ្រោះ​ឈ្មោះ​ មុំ​ សារ៉េត​ ភេទ​ ប្រុស​ អាយុ​ ៣៣ឆ្នាំ​ មុខរបរ​ លក់ដូរ​ មានទីលំនៅ​ ភូមិ​អូរចំណារ​ ឃុំ​អូរឧកញ៉្ញាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ។
គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ អ្នកបើកបរ​ម៉ូតូ​(បាក់ក​ស្លាប់​)​ ឈ្មោះ​មុំ​ សារ៉េត​ បាន​ប្រគល់​ជូន​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។
ម៉ូតូ​១គ្រឿង​ និង​ ស្រា​ស​៥កាន​ បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​រក្សាទុក​។