ជំងឺស្ងួតភ្នែកកំពុងកើនឡើងលើក្រុមមនុស្ស​វ័យក្មេង! ​! ​! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជំងឺស្ងួតភ្នែកកំពុងកើនឡើងលើក្រុមមនុស្ស​វ័យក្មេង! ​! ​!

01/02/2018
ភ្នំពេញ ៖ ក្រុមអ្នកជំនាញឯកទេសខាងជំងឺភ្នែក បាន​ទូន្មានដល់លោក​អ្នក​ដែល​ប្រើ​ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់​ជាប្រចាំ គួរ​ហាត់​ទម្លាប់​សម្រាក​​តាម​ម៉ោង ដើម្បី​បន្ថយ​សកម្មភាព​ភ្នែក​ និង​កុំ​ភ្លេច​ព្រិច​ភ្នែក​ជាប្រចាំ ដើម្បី​រំញោច​លទ្ធភាព​លាប​រំអិល​របស់​ស្រទាប់​ទឹកភ្នែក ។
ការ​ចំណុះ​ទៅលើ​ឧបករណ៍បច្ចេកវិទ្យា​ខ្ពស់​ កំពុង​រំញោច​ស្ថានភាព​ជរាភាព​នៅ​​ភ្នែក​របស់​ក្រុមមនុស្ស​វ័យក្មេង ជាពិសេសយុវវ័យ ដោយ​សារ​ពួកគេ​មិនសូវ​ព្រិច​ភ្នែក​។​ ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់​តាំងពី​ កុំព្យូទ័រ​ ទូរស័ព្ទ Tablet Notebook iWatch ជាដើម បណ្តាលឱ្យ​មនុស្ស​វ័យក្មេង​ជាច្រើននាពេល​បច្ចុប្បន្ននេះ​ជួប​បញ្ហា​អំពី​ ភ្នែក គឺ​ភ្នែក​ត្រូវ​ស្ងួត ។​
ស្ថិតិ​របស់​មហាវិទ្យាល័យ មួយចំនួននៅអង់គ្លេស បង្ហាញថាយុវជន​រាប់លាន​នាក់​នៅ​អង់គ្លេស​កំពុង​កើត​ជំងឺ​ស្ងួត​ភ្នែក បណ្តាលឱ្យ​ភ្នែក​ធ្លាក់​ទៅក្នុង​ស្ថានភាព​រមាស់ ក្រហម ដោយសារ​ពួកគេ​សម្លឹង​ជាប្រចាំ​ទៅលើ​អេក្រង់​កុំព្យូទ័រ ឬ​ទូរស័ព្ទ ។​
ក្រុមអ្នកជំនាញឯកទេសបានឱ្យដឹងបន្ថែមទៀតថា ជំងឺស្ងួតភ្នែកកំពុងកើនឡើងលើក្រុមមនុស្ស​យុវវ័យពេល​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់ ខួរក្បាល​របស់​មនុស្ស​ម្នាក់​ប្រមូលផ្តុំ​ហួស​កម្រិត​ទៅលើ​អេក្រង់ ដល់​ថ្នាក់​ភ្លេច​ព្រិច​ភ្នែក។ រឿងនេះ​វា​មាន​ឥទ្ធិពលទៅដល់​ប្រព័ន្ធ​លាប​រអិល​របស់​ភ្នែក ។
តាម​​​ធម្មតា​ព្រិច​ភ្នែក​ពី​ ១២-១៥​ដង​ក្នុង​មួយ​នាទី ប៉ុន្តែ​អត្រា​នេះអាច​ថយចុះ​នៅ​ត្រឹម៧​ឬ​៨​ដង​ក្នុង​មួយ​នាទី ពេលមនុស្ស​ជក់​តាមដាន​អេក្រង់​កុំព្យូទ័រ។ ភ្លេច​ព្រិច​ភ្នែកនឹង​ជំរុញ​ស្រទាប់​ទឹកភ្នែក​ដែលជាស្រទាប់​សារជាតិ​រំអិល​ ការពារ​ផ្ទៃ​ខាងក្រៅ​របស់​ភ្នែក​ធ្លាក់​ក្នុង​ស្ថានភាព​សកម្មភាព​គ្មាន​ ប្រសិទ្ធភាព ។ ហើយមិនត្រឹមតែឈឺភ្នែកប៉ុណ្ណោះទេវាអាចរាលដាលដល់បញ្ហាក្បាលថែមទៀតផង។