៨​សញ្ញា​ដំបូង​ៗ​នៃ​ជំងឺ​មហារីក​សួត​​ដ៏​សាហាវ​ដែល​ស្ត្រី​គ្រប់​រូប​គួរ​ដឹង កុំ​ឲ្យ​ហួស​ពេល​ទាន់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

៨​សញ្ញា​ដំបូង​ៗ​នៃ​ជំងឺ​មហារីក​សួត​​ដ៏​សាហាវ​ដែល​ស្ត្រី​គ្រប់​រូប​គួរ​ដឹង កុំ​ឲ្យ​ហួស​ពេល​ទាន់

30/01/2018
ជំងឺ​មហារីក​សួត គឺ​ជា​ជំងឺ​មហារីក​ដែល​កើត​ឡើង​ច្រើន​លំដាប់​ទី​ពីរ​លើ​ពិភពលោក។ សមាគម​ជំងឺ​មហារីក​អាមេរិក​បាន​ប៉ាន់​ប្រមាណ​ថា​ក្នុង​ឆ្នាំ២០១៦ ជំងឺ​មហារីក​សួត​ចំនួន ២២៤ ៣៩០ករណីត្រូវបានគេ​រក​ឃើញ ហើយ​មនុស្ស​ប្រហែល ១៥៨ ០៨០នាក់អាច​​ស្លាប់​ដោយសារ​ជំងឺ​នេះ។ បុរស​​ម្នាក់​ក្នុង​ចំណោម ១៤​នាក់ ​មាន​ឱកាស​កើត​ជំងឺ​មហារីក​សួត។ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​​ស្ត្រី​ដែល​មាន​អត្រា​ជក់​បារី​តិច​ជា​បុរស​ ក៏​មាន​ឱកាស​កើត​ជំងឺ​នេះ ១ នាក់​ក្នុង​ចំណោម ១៧ នាក់​ដែរ? ជម្ងឺ​​នេះ​​ធ្ងន់ធ្ងរ​ហើយ​​ក៏​អាច​សម្លាប់​មនុស្ស​ដែរ ដូច្នេះ​ការ​សង្កេត​ដឹង​រោគ​សញ្ញា​គឺ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ព្យាបាល​វាឱ្យបាន​ទាន់​ពេល។
១. ក្អក​មិន​ឈប់
ការ​ក្អក​ជា​ធម្មតា​គឺ​​ដោយ​សារ​ការ​ឆ្លង​មេរោគ​ផ្តាសាយ ឬ​បញ្ហា​ផ្លូវ​ដង្ហើម​ហើយ​ជំងឺ​ទាំង​នេះច្រើន​តែ​បាត់​ទៅ​វិញ​ក្នុងរយៈពេល ១ ឬ ២ សប្ដាហ៍។ ការ​ក្អក​ជាប់​រហូត​ដែល​មិន​ងាយ​ជា​សោះ អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺ​មហារីក​សួត​ជា​ពិសេស​ប្រសិន​បើ​ការ​ក្អក​កាន់​តែ​ខ្លាំង​ទៅ​ៗ។

២. ក្អក​មាន​លក្ខណៈ​​មិន​ប្រក្រតី
ប្រសិន​បើ​អ្នក​ក្អក​ញឹកញាប់​ហើយ​មាន​អារម្មណ៍​កាន់​តែ​ខ្លាំង​ទៅ​ៗ ឬ​មាន​សម្លេង​ស្អក នោះ​គឺ​ដល់​ពេល​ដែល​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ហើយ។ រោគ​សញ្ញា​ក្អក​ផ្សេង​ទៀត​ដែល​អាច​ទាក់ទង​នឹង​ជំងឺមហារីកសួត​គឺ​អាច​មាន​ឈាម ឬ​ស្លេស​ច្រើន​ជាង​ធម្មតា។

៣. ពិបាកដកដង្ហើម
ប្រសិនបើ​ជំងឺ​មហារីក​សួត​រារាំង ឬ​បង្រួញ​ផ្លូវ​ដង្ហើម​ ឬ​ប្រសិន​បើ​សារធាតុ​រាវ​ចេញ​ពី​ដុំ​សាច់​សួត​ចាប់​ផ្តើម​ដុះ​នៅ​ក្នុង​ទ្រូង អ្នក​នឹង​មាន​អារម្មណ៍​ថា​មាន​ដង្ហើមខ្លី។ ប្រសិន​បើអ្នក​មាន​អារម្មណ៍​ថប់​ដង្ហើម​ដោយ​ការ​កាន់​គ្រឿងទេស ដើរ​ចម្ងាយ​ខ្លី ឬ​ធ្វើ​ការងារ​ផ្ទះ​ធម្មតា សូម​ណាត់​ជួប​ជាមួយ​អ្នក​ជំនាញ​ថែ​ទាំ​សុខភាព។

៤. ឈឺ​ទ្រូង
មហារីក​សួត​អាច​នាំ​ឱ្យ​មាន​ការ​ឈឺចាប់​នៅ​ក្នុង​ទ្រូង ស្មា និង​ខ្នង។ អ្នក​ត្រូវ​ប្រាកដ​ថា​ការ​ឈឺ​ចាប់​នោះ​ខ្លាំង​ ស្ទំៗ ម្ដងម្កាល ​ញឹកញាប់ ឬ​យ៉ាង​ណា ហើយ​ត្រូវ​ប្រាប់​គ្រូពេទ្យ​ភ្លាមៗ។ ការ​ឈឺ​ទ្រូង​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ជា​ច្រើន រួម​ទាំង​ជំងឺ​មហារីក​សួត​ដែរ។
៥. ដក​ដង្ហើម​​ឮ​សូរ​ក្រេតក្រត
នៅ​ពេល​ដែល​ផ្លូវ​ដង្ហើម​រឹតត្បិត ស្ទះ ឬ​រលាក អ្នក​នឹង​សម្គាល់​ឃើញ​ថា​មាន​បញ្ហា​ឮ​សូរ​សំឡេង នៅ​ពេល​ដក​ដង្ហើម។ ការ​ដក​ដង្ហើម​មាន​សំឡេង​នេះ​ក៏​អាច​ជា​សញ្ញា​នៃ​ជំងឺ​ហឺត​ឬ​អាឡែហ្ស៊ី​ផង​ដែរ ប៉ុន្តែ​វា​ជា​ការ​ល្អ​បំផុត​ដែល​អ្នក​ត្រូវ​រក​អ្នក​ជំនាញ​ឲ្យ​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់។

៦. សំឡេង​ស្អក
ប្រសិន​បើ​អ្នក​ចាប់​ផ្តើម​កត់​សំគាល់​ថា​សំឡេង​អ្នក​មាន​ការ​ប្រែប្រួល​ទៅ​ជា​ស្អក​ខ្លាំង​ខុស​ធម្មតា សូម​ធ្វើ​ការ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ។ ការ​ស្អក​អាច​បណ្តាល​មក​ពី​ជំងឺ​ផ្តាសាយ​ប៉ុន្តែ​ប្រសិន​បើ​រោគ​សញ្ញា​នេះ​បន្ត​កើត​ឡើង​យូរ នោះ​វា​អាច​ទាក់ទង​នឹង​មហារីក​សួត។

៧. ​ស្រក​ទម្ងន់​ដោយ​មិន​ដឹង​មូលហេតុ
ភាគច្រើន ​ទម្ងន់​យើង​ពេល​ខ្លះ​ក៏​ឡើង ពេល​ខ្លះ​ក៏​ចុះ ប៉ុន្តែ​ការ​ស្រក​ទម្ងន់​ចាប់​ពី​បួន​ប្រាំ​គីឡូ ឬ​ច្រើន​ជាង​នេះ​ដោយ​គ្មាន​មូលហេតុ​នោះ គឺ​អាច​ជាប់​ទាក់ទង​នឹង​បញ្ហា​សុខភាព​រួម​ទាំង​ជំងឺ​មហារីកសួត។ កោសិកា​មហារីក​អាច​ប្រើ​ថាមពល​នៅ​ក្នុងខ្លួន​ទាល់​តែ​អស់ ​និង​ផ្លាស់​ប្តូរ​របៀប​ដែល​រាងកាយ​ប្រើប្រាស់​អាហារ​ដើម្បី​ទាញ​យក​ថាមពល។ ប្រសិន​បើ​អ្នក​មិន​បាន​ធ្វើអ្វី​ដើម្បី​សម្រក​ទំងន់​ហើយ​អ្នក​ស្រក​ទម្ងន់​ច្រើន​នោះ វា​អាច​ជា​បញ្ហា​ហើយ។

៨. ឈឺ​ឆ្អឹងឆ្អែង
ជំងឺ​មហារីក​សួត​ប្រហែល​ជា​មិន​បង្ហាញ​រោគសញ្ញា​ច្រើន​ទេ​រហូត​ដល់​វា​រីក​រាលដាល។ ជម្ងឺ​មហារីក​ដែល​រាលដាល​ទៅ​ឆ្អឹង​អាច​បង្កើត​នូវ​ការ​ឈឺចាប់​នៅ​ខាង​ក្រោយ ឬ​នៅ​កន្លែង​ផ្សេង​ទៀត​នៃ​រាងកាយ។ វា​អាច​ឈឺ​កាន់​តែ​ខ្លាំង​នៅ​ពេល​យប់។ ជំងឺ​មហារីក​សួត​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចុកចាប់​ស្មា ដើម​ដៃ ឬ​ ក​ ដែរ។ ប្រសិនបើ​អ្នក​កំពុង​មាន​ការ​ឈឺ​ចាប់​កន្លែង​ណា​មួយ​ខុស​ប្រក្រតី សូម​ប្រញាប់​ទៅ​ប្រឹក្សា​ជាមួយ​គ្រូ​ពេទ្យ ៕


ប្រភព៖ blognews ប្រែ​សម្រួល៖ ឡៃហ៊ាង