ការរួមភេទគឺជាតម្រូវការរបស់មនុស្សពីធម្មជាតិដោយគេចមិនផុត។ បើដៃគូដឹងពីវិធីរួមភេទត្រឹមត្រូវ វាអាចផ្ដល់គុណប្រយោជន៍ច្រើនសម្រាប់រាងកាយនិងសុខភាព ប៉ុន្តែពេលវេលាខ្លះ គឺមិនសក្ដិសមសម្រាប់ធ្វើរឿងនេះជាមួយដៃគូទេ ជាពិសេសសម្រាប់នារីតែម្ដង។ សម្រាប់ជាគន្លឹះខ្លះៗ ស្ត្រីគួរចៀសវាងការរួមភេទក្នុងពេលខាងក្រោម ដើម្បីកុំឱ្យមានបញ្ហាសុខភាព និងផ្លូវចិត្តទៅថ្ងៃក្រោយ។
១- ថ្ងៃមករដូវ
អំឡុង៣ទៅ៥ថ្ងៃរបស់ស្ត្រីនេះ នាងនឹងគ្មានអារម្មណ៍រីករាយសោះឡើយ កុំថាដល់ការរួមសម្ព័ន្ធ សូម្បីតែញញឹមក៏មិនចង់ចេញផង។ ដូច្នេះបុរសជាដៃគូត្រូវដឹងពីទុក្ខលំបាកនេះ ហើយទប់ចិត្តខ្លួនឯងឱ្យបាន។ ការរួមភេទក្នុងអំឡុងថ្ងៃមករដូវ អាចមានគ្រោះថ្នាក់ច្រើន វាមិនត្រឹមតែអាចបើកឱកាសឱ្យមេរោគចម្លងបាន តែក៏បណ្ដាលឱ្យស្បូននារីរីកធំជាងធម្មតា។ ហើយបើនៅតែធ្វើបែបនេះជាប់លាប់ វាអាចប៉ះពាល់ដល់សុខភាព និងការបង្កកំណើតទៅថ្ងៃក្រោយ។
២- ពេលមានផ្ទៃពោះ
គ្មានការហាមប្រាមដាច់ខាតចំពោះការរួមភេទក្នុងពេលមានផ្ទៃពោះក៏ពិតមែន ប៉ុន្តែបើប្ដីប្រពន្ធធ្វើវាដោយមិនត្រឹមត្រូវ ឬប្រើកម្លាំងខ្លាំងៗពេក វានឹងនាំឱ្យប៉ះពាល់ដល់កូន ជាពិសេសអំឡុងពេល៣ខែដំបូង បើមិនប្រយ័ត្នអាចបណ្ដាលឱ្យកូនរលូតក៏ថាបាន។ តាមដំបូន្មានរបស់គ្រូពេទ្យជំនាញ អំឡុងពេលមានផ្ទៃពោះ គូស្នេហ៍គួរតមការរួមភេទក្នុងរយៈពេល៣ខែដំបូង និងខែចុងក្រោយ និងប្រើក្បាច់សមស្របដើម្បីជៀសវាងការរលូត ឬកូនកើតមុនកំណត់។
៣- ស្ត្រីទើបសម្រាលកូនរួច
ស្ត្រីដែលទើបសម្រាលកូនត្រូវបាត់បង់ឈាមយ៉ាងច្រើន ចំណែកសមត្ថភាពការពារការឆ្លងរោគក៏ខ្សោយជាងពេលធម្មតាដែរ។ មួយវិញទៀត ក្រោយសម្រាល ស្ត្រីត្រូវជួបប្រទះនឹងភាពឈឺចាប់ត្រង់ទ្វារមាស និងស្បូន។
៤-ពេលអ្នកមិនទាន់ស្គាល់បុរសនោះច្បាស់
បើសិនអ្នកទើបស្គាល់បុរសនោះ ឬគេមិនដែលបង្ហាញអ្វីឱ្យអ្នកទុកចិត្ត នារីៗគួរហាមចិត្តខ្លួនឯងកុំឱ្យជ្រុលខ្លួនមានអីៗជាមួយគេឱ្យសោះ ព្រោះវានឹងធ្វើឱ្យអ្នកមិនបានស្រណុកចិត្តក្រោយការរួមភេទនេះឡើយ។ អារម្មណ៍របស់ស្ត្រីអាចភ័យខ្លាចពីការទៅចោលរបស់គេ ឬមិនដឹងច្បាស់ពីស្ថានភាពសុខភាពរបស់គេ។
៥-ពេលបុរសជាដៃគូមិនប្រើស្រោមអនាម័យ
សម្រាប់គូស្នេហ៍ដែលមិនទាន់រៀបការ បើដល់ថ្នាក់មិនអាចទប់អារម្មណ៍ពុះកញ្ជ្រោលបាន គួរនិយាយគ្នាពីរឿងប្រើស្រោមអនាម័យ។ នារីត្រូវហ៊ាននិយាយប្រាប់ដៃគូឱ្យប្រើវិធីការពារនេះ ព្រោះវាអាចការពារការមានកូនដោយមិនបានព្រាងទុក និងបង្ការការឆ្លងរោគពីគ្នា។ ប៉ុន្តែបើគេមិនព្រមប្រើ គួរកុំយល់ព្រមឱ្យសោះ។
៦- ពេលអ្នកអស់កម្លាំងឬមិនចង់
បើអ្នកហត់នឿយ ឈឺ ឬមិនមានអារម្មណ៍ចង់រួមភេទ គួរតែហ៊ានប្រាប់ទៅដៃគូ ព្រោះបើគេពិតជាស្រលាញ់និងឱ្យតម្លៃអ្នក គេនឹងមិនបង្ខំអ្នកឱ្យធ្វើវាទាំងឈឺបែបនេះឡើយ។ ម្យ៉ាងទៀត ការរួមភេទត្រូវប្រើកម្លាំងច្រើន ដូច្នេះបើអ្នករួមភេទនៅពេលឈឺ ឬមិនស្រួលខ្លួន វានឹងធ្វើឱ្យរាងកាយអ្នកកាន់តែអស់កម្លាំង។
៧- រួមភេទដោយសង្ឃឹមថាគេនឹងកាន់តែស្រលាញ់អ្នក
ការគិតបែបនេះ គឺខុសឆ្គងណាស់សម្រាប់នារី ព្រោះមនុស្សមិនដែលយកការគេងជាមួយគ្នាដើម្បីបង្កើនចំណងស្នេហ៍នោះឡើយ។ ភាគច្រើននៃបុរសតែងយកការរួមភេទជាមួយសង្សារដើម្បីធ្វើតេសសមត្ថភាពផ្លូវភេទរបស់ដៃគូ និងដោះស្រាយអារម្មណ៍ផ្លូវភេទរបស់ខ្លួនប៉ុណ្ណោះ។ បើអ្នកជាមនុស្សពូកែខាងរួមភេទ ឬមិនមានអ្វីដែលគេចាប់កំហុសបាន គេអាចនឹងបន្តធ្វើវាជាមួយអ្នកនៅពេលក្រោយ តែបើអ្នកមានចំណុចដែលគេគិតថាមិនល្អ គេនឹងទៅចោលអ្នកថ្ងៃណាមួយ៕
ប្រភព៖ Allwomenstalk ប្រែសម្រួល៖ ឡៃហ៊ាង
