មានព័ត៌មានចចាមអារ៉ាមជាច្រើនជុំវិញរឿងរ៉ាវរបស់ Apple សម្រាប់ឆ្នាំ ២០១៨ នេះ។ របាយការណ៍ពី Asia media បង្ហាញថា iPhone ៤ ប្រភេទ នឹងអាចចេញបុកគ្នាក្នុងឆ្នាំនេះ។
តាមប្រភពពី DigiTimes ក៏បង្ហើបដែរថា iPhone ៤ ប្រភេទ កំពុងស្ថិតក្នុងដំណាក់ការអភិវឌ្ឍ ហើយបីក្នុងចំណោមនោះមានអេក្រង់ប្រភេទ LCD ដែលមានទំហំ ៥.៧ ទៅ ៥.៨ អ៊ីង, ទំហំ ៦.០ ទៅ ៦.១ អ៊ីង និងប្រភេទ OLED ទំហំ ៦.៤ ទៅ ៦.៥។ចំណែកប្រភេទអេក្រង់ ៦.០ ទៅ ៦.១ ស្ថិតក្នុងក្នុងការគូសវាសនៅឡើយទេ។
ប្រភពដដែលក៏បានលើកឡើងបន្តទៀតថា iPhone SE 2 ក៏ប្រហែលជាមានវត្តមាននៅរដូវស្លឹកឈើជ្រុះ ដែលវាមានស្រោបដោយកញ្ចក់ផ្នែកខាងក្រោយ អាចសាកថ្មតាម Wireless តែមិនមានបច្ចេកវិទ្យា 3D តម្រូវមុខងារ Face ID នោះទេ៕
ប្រភព៖ Techradar ប្រែសម្រួល៖ ឡៃហ៊ាង
