ខណៈដែលយើងប្រើឧបករណ៍អេឡិចត្រូនិក រាងកាយរបស់យើងបានទទួលរលកអេឡិចត្រូម៉ាញេទិចពីឧបករណ៍ទាំងនោះ ហើយផលប៉ះពាល់របស់ពួកវាគឺនឹងធ្វើឲ្យរាងកាយយើងអស់កម្លាំងលើសធម្មតាដល់ទៅពីរដង។ សិស្សសាលានៅប្រទេសដាណឺម៉ាកចំនួន ៥រូប បានធ្វើការពិសោធន៍ដ៏អស្ចារ្យមួយ ហើយលទ្ធផលនៃការពិសោធន៍នោះនឹងធ្វើឲ្យអ្នកទាំងអស់គ្នាឈប់បើក Wi-fi ចោលពេលកណ្ដាលយប់ទៀតហើយ។
ការសិក្សានោះរកឃើញថាបើអ្នកបើកទូរសព្ទចោលនៅពេលយប់ហើយដាក់វានៅជិតខ្លួន យើងដែលកំពុងគេងលក់នោះ នឹងធ្វើឲ្យរាងកាយរបស់យើងមានអារម្មណ៍មិនស្រស់ថ្លា នៅពេលភ្ញាក់ឡើង។
ពួកគេបានធ្វើការត្រួតពិនិត្យដោយការបណ្ដុះសណ្ដែកនៅក្នុងបន្ទប់ដែលមានរលកសញ្ញា Wi-fi និងបន្ទប់មួយទៀតដែលគ្មាន Wi-fi។ រយៈពេល ១២ថ្ងៃកន្លងផុត លទ្ធផលដែលទទួលបានគឺគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង។
នៅបន្ទប់ដែលគ្មាន Wi-fi គ្រាប់សណ្ដែកបានដុះលូតលាស់ជាធម្មតា ប៉ុន្តែនៅបន្ទប់ដែលមាន Wi-fi សណ្ដែកមិនលូតលាស់ហើយបែរជាងាប់អស់វិញថែមទៀត។ ការពិសោធន៍នេះ បានធ្វើឲ្យពួកគេបានទទួលពានរង្វាន់ផ្នែកវិទ្យាសាស្ត្រក្នុងតំបន់ និងធ្វើឲ្យរឿងនេះបានទទួលការចាប់អារម្មណ៍ពីអ្នកវិទ្យាសាស្ត្រជាច្រើន។
មានការស្រាវជ្រាវមួយទៀតធ្វើការវិភាគលើឥទ្ធិពលនៃរលកអេឡិចត្រូម៉ាញ៉េទិចលើសកម្មភាពខួរក្បាល និងប្រព័ន្ធរាងកាយ ដែលភស្តុតាងបានបង្ហាញថាវាអាចទាក់ទងនឹងការកើតជំងឺមហារីក និងជំងឺដទៃទៀតដែលពិបាកព្យាបាល។
របាយការណ៍ជាសាធារណៈមួយដែលត្រូវបានគេស្គាល់ថា Bioiniciative បានសង្ខេបអំពីការស្រាវជ្រាវអន្ដរជាតិចំនួនពីរពាន់ដែលភ្ជាប់ទំនាក់ទំនងរវាងការប៉ះពាល់រយៈពេលយូរទៅនឹងកាំរស្មីអេឡិចត្រូម៉ាញ៉េទិចជាមួយនឹងការវិវត្តនៃដុំសាច់មួយចំនួន។
វាក៏អាចជាមូលហេតុនៃការឈឺក្បាលរ៉ាំរ៉ៃ និងធ្វើឲ្យការគេងមិនមានគុណភាព។
ដូច្នេះហើយ មុនពេលចូលគេ សូមកុំភ្លេចបិទ Wi-fi ឬយកទូរសព្ទទៅទុកឲ្យឆ្ងាយពីខ្លួន ៕
ប្រភព៖ Steptohealth ប្រែសម្រួល៖ ឡៃហ៊ាង
