ផ្លូវ ហាយវ៉េកំរិតអន្តរជាតិតភ្ជាប់ ប្រទេស ឥណ្ឌា ឆ្លងកាត់ប្រទេស-មីយ៉ាន់ម៉ា-ថៃ នឹង​ត្រូវ​តភ្ជាប់​មក​កម្ពុជា ផងដែរ! ! ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ផ្លូវ ហាយវ៉េកំរិតអន្តរជាតិតភ្ជាប់ ប្រទេស ឥណ្ឌា ឆ្លងកាត់ប្រទេស-មីយ៉ាន់ម៉ា-ថៃ នឹង​ត្រូវ​តភ្ជាប់​មក​កម្ពុជា ផងដែរ! ! !

30/01/2018
ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​កម្ពុជា និង​ឥណ្ឌា បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ច​ប្រឹងប្រែង​ធ្វើការ​តភ្ជាប់​ក្នុង​តំបន់ ដូចជា​ផ្លូវ​ហាយវ៉េ​ត្រី​ភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ និង​បាន​ឯកភាព​រិះរក​លទ្ធភាព​ដើម្បី​ពង្រីក​បន្ត​ផ្លូវ​ហាយវ៉េ​នេះ​ឲ្យ​មកដល់​កម្ពុជា និង​ហួសពី​កម្ពុជា​ទៅទៀត។
 នេះបើ​យោងតាម​សេចក្តី​ថ្លែងការណ៍​រួម​ស្តីពី​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច ហ៊ុន សែន នៅ​សាធារណរដ្ឋ​ឥណ្ឌា កាលពី​ថ្ងៃ​ទី២៧ ខែ​មករា ឆ្នាំ​២០១៨។
ផ្លូវ​ហាយវ៉េ​ត្រី​ភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ គឺ​ត​ភ្ជាប់​ពី​ក្រុង Moreh ក្នុង​រដ្ឋ Manipur ប្រទេស​ឥណ្ឌា រហូត​ដល់​ក្រុង Mae Sot ប្រទេស​ថៃ ដោយ​ឆ្លងកាត់​ប្រទេស​មីយ៉ាន់ម៉ា។ បើតាម​គម្រោង ផ្លូវ​ហាយវ៉េ​នេះ នឹង​ពង្រីក​ដល់​កម្ពុជា ឡាវ និង​វៀតណាម។
លោក Nitin Gadkari រដ្ឋមន្រ្តី​ដឹក​ជញ្ជូន​ឥណ្ឌា បាន​បញ្ជាក់​កាលពី​ពេល​ថ្មីៗ​នេះ​ថា ផ្លូវ​ហាយវ៉េ ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ នឹងអាច​​ដំណើរការ​បាន​នៅខែ​ធ្នូ ឆ្នាំ​២០១៩។ ផ្លូវ​ប្រវែង​ប្រហែល ១៤០០​គីឡូម៉ែត្រ​នេះ នឹង​ជួយ​ជំរុញ​ដល់​វិស័យ​ពាណិជ្ជកម្ម សុខភាព អប់រំ និង​ទេសចរណ៍ ក្នុង​ប្រទេស​ទាំង​៣​នេះ។