​ជា​អ្នក​យាម​​ដី​ មាន​កាំភ្លើងខ្លី​សៀត​​ចង្កេះ​​យ៉ាងសង្ហា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​ជា​អ្នក​យាម​​ដី​ មាន​កាំភ្លើងខ្លី​សៀត​​ចង្កេះ​​យ៉ាងសង្ហា

29/01/2018
ខេត្តបាត់ដំបង​ ៖ ជនសង្ស័យ​២​នាក់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​០៨ និង៣០​នាទី​យប់​ថ្ងៃ​ទី​២៨​ មក​រា ពេល​កំពុង​ធ្វើ​ដំណើ​តាម​ផ្លូវ​ត្រង់​ចំណុច​ក្រុម​ទី​០៣ ​ក្នុងភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​កាំភ្លើងខ្លី ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ។​
​មន្ត្រី​នគរបាល​ស្រុក​ភ្នំព្រឹក​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​នោះ​មាន​ ១-ឈ្មោះ​ឈី ឆៃ​ហេង ​អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​សំពៅ​លូន ឃុំ​សំពៅ​លូន ស្រុក​កោះធំ ខេត្តកណ្ដាល ជា​អ្នកកាន់កាប់​អាវុធ​ និង២-ឈ្មោះ ឌី ឌឿ​ន ​អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចម្ការ​ត្បែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​អ្នក​រួម​ដំណើរ​ ។ ជនសង្ស័យ​ទាំង​២​នាក់ ស្នាក់​នៅ​យាម​ដី​ឱ្យ​​គេ នៅ​ភូមិ​អូរ​ឬ​ស្សី សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ ប៉ុន្តែ​ត្រូវ​បាន​ឃាត់ខ្លួន​ពេល​កំពុង​ជិះ​ម៉ូតូ​ឆ្លងកាត់​គោលដៅ​សមត្ថកិច្ច​កំពុង​ត្រូ​ត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ពេល​យប់​។​
​លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​មាន​ប្រសា​ស្ត្រ​ថា កម្លាំង​នគរបាល​ស្រុក​ភ្នំព្រឹក​បាន​ចេញ​ល្បាត និង​ដាក់​គោលដៅ​នៅ​ផ្លូវ ដើម្បី​ត្រូ​ត​ពិនិត្យ​ជាត់​ផ្ទុះ​ពេល​យប់ ទើប​ប្រទះ​ជន​២​នាក់​ខាងលើ​ដែល​កំពុង​ធ្វើ​ដំណើរ​។ លោក​ថា ពេល​កាក់​ត្រូ​ត​ពិនិត្យ និង​ឆែកឆេរ​ស្រាប់តែ​ឃើញ​កាំភ្លើងខ្លី ហើយ​សួរនាំ​គ្មាន​តួនាទី និង​គ្មាន​ច្បាប់​អនុញាតិ ទើប​លោកស្នងការ​ខេត្ត​បញ្ជា​ឲ្យ​ឃាត់ខ្លួន​ទាំង​២​នាក់​យក​ទៅ​សួរនាំ​តែ​ម្ដង​ទៅ​។ អាវុធ​ខ្លី​ដែល​សមត្ថកិច្ច​ដកហូត​នោះ​ម៉ា​កឡុក មាន​គ្រាប់​ចំនួន​១៣​គ្រាប់​នៅ​ក្នុង​បង់ និង​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា ស្តុ​ប​ពី ពណ៌​ក្រហម ស្លាក​លេខ​ភ្នំពេញ 1BJ 3666​។ លោក​ជេ​ត វណ្ណ​នី បាន​បញ្ជាក់​ថា ករណី​នេះ​សមត្ថកិច្ច​កំពុង​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​។