ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​ម្នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ពីរ​ផ្សេង​គ្នា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​ម្នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ពីរ​ផ្សេង​គ្នា

29/01/2018
ខេត្តស្ទឹងត្រែង ៖ គ្រោះ​ចរាចរ​នៅ​តែ​ជាដើម​ចម​បង្ក​គ្រោះថ្នាក់ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​រាល់ថ្ងៃ កត្តា​ទាំងនេះ​មន្ត្រី​នគរបាល​ចរាចរណ៍​អះអាង​ថា បាន​កើត​ចេញពី​កត្តា​មួយ​ចំនួន​ដូច​ជា អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​រំលោភ​លើ​ល្បឿន ។ ជាក់ស្តែង​មនុស្ស​ប្រុស​ស្រី​ចំនួន​ពីរ​នាក់ បាន​រង​គ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ពីរ​កន្លែង​ផ្សេង​គ្នា ដោយ​បុរស​ម្នាក់​ស្លាប់ និង​ស្ត្រី​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ ។
មន្ត្រី​នគរបាល​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៧​និង​៣៥​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៨ ជន​រង​គ្រោះ​ឈ្មោះ អ៊ុំ ភា​រិ​ន្ទ ភេទ​ស្រី អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ប៉ា​ង ឃុំ​កាំ​ង​ចាម ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​រង​របួស​ត្រង់​សៀតផ្កា​ខាងឆ្វេង បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ គ្រា​បើកបរ​គោ​យន្ត​គេច​ម៉ូតូ​ទៅ​ធ្លាក់​ប្រឡាយ​បោក​ក្បាល​ទៅ​និង​ខឿន​ថ្ម​ក្បែរ​សាលារៀន​បា​ចុង ស្ថិត​នៅ​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ។
ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​នាំ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ហើយ​មានការ​អះអាង​ពី​គ្រូពេទ្យ​ថា សភាព​ជន​រង​គ្រោះ​មាន​សង្ឃឹម​តិចតួច​បំផុត ។

មន្ត្រី​នគរបាល​ដដែល​បន្ត​ថា នៅ​វេលា​ម៉ោង​២២​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមករា ដដែល ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ​លើក​ទៀត​បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ដែល​បង្ក​ឲ្យ​បុរស​ម្នាក់​ឈ្មោះ ដាំ វុ​ទ្ធ​ថូ អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ស្លាប់​គ្រា​បើកបរ​ម៉ូតូ​ពី​កើតមក​លិច​បុក​គោ​យន្ត​ដឹកឈើ​ពីក្រោយ ។ ក្រោយ​កើតហេតុ ក្រុម​គ្រួសារ​ទៅ​ទទួល​សាកសព​ពី​មន្ត្រី​នគរបាល និង​មេ​ភូមិ យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិកំណើត​ខាងលើ ។
ទាក់ទិន​ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ បាន​កើតឡើង​ចំនួន​១០០​ករណី បង្ក​ឲ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​៤០​នាក់​ស្លាប់ របួសធ្ងន់​ចំនួន​៩៥​នាក់ និង​របួសស្រាល​ចំនួន​៧៥​នាក់ ដែល​កត្តា​នេះ​បង្ក​ឡើង​ដោយ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​រំលោភ​លើ​ល្បឿន ។ ករណី​ស្លាប់ និង​របួស​ខាងលើ​នេះ អ្នកបើកបរ​ភាគច្រើន​មិន​បាន​ពាក់មួក​ការពារ​សុវត្ថិភាព និង​ពុំ​បាន​ដាក់​កញ្ចក់​មើល​ក្រោយ ដែល​ជា​ហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​គ្រោះ​ផ្សេង​ៗ​កើតឡើង​យ៉ាង​ដូច្នេះ ។