បើតាមសេចក្តីរាយការណ៍បន្តថា ក្នុងការចុះបង្ក្រាបខាងលើនេះ គឺសមត្ថកិច្ចបានប្រមូលដកហូតបានម៉ូតូចំរុះប្រហែលជិត50គ្រឿង ដើម្បីដឹកទៅអធិការដ្ឋាននគរបាលក្រុងឲ្យម្ចាស់ទៅទទួលយក និងធ្វើការអប់រំ ។
![logoblog](https://3.bp.blogspot.com/-h2g5wrjCTDw/Wz3E6ocavYI/AAAAAAAABH8/nOqtyDL2VnEF_HmhZyjlu59zWRS8t7ZNwCLcBGAs/s1600/blogger.png)
មុននេះ ប្រតិបត្តិការក្តៅ បង្ក្រាបអាហារដ្ឋានមួយកន្លែងផ្អើលក្រុងប៉ោយប៉ែត
បញ្ចូលដោយ៖ Bunlors - 28/01/2018
ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីបឋមបានឱ្យដឹងថា មុននេះបន្តិច កម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ផ្សារកណ្តាល ចុះបង្ក្រាបទីតាំងល្បែងភ្នាល់កីឡាដែលចាក់ហូរកញ្ច្រៀវមួយកន្លែង នៅអាហារដ្ឋានយីហោ «សាន មួយហេង» ហេតុការណ៍ចុះបង្ក្រាបនេះកើតឡើងកាលពីវេលាម៉ោង៤និង៣៣នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងមណ្ឌលទី៨ នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ខាងជើងឈៀងកើតផ្សារសមាគម ក្បែរមន្ទីរពេទ្យដីថ្មី ខាងកើតមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។
បើតាមសេចក្តីរាយការណ៍បន្តថា ក្នុងការចុះបង្ក្រាបខាងលើនេះ គឺសមត្ថកិច្ចបានប្រមូលដកហូតបានម៉ូតូចំរុះប្រហែលជិត50គ្រឿង ដើម្បីដឹកទៅអធិការដ្ឋាននគរបាលក្រុងឲ្យម្ចាស់ទៅទទួលយក និងធ្វើការអប់រំ ។
បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងតែរាប់ចំនួនម៉ូតូ និងកត់ស៊េរី ព្រមទាំងស្លាកលេខម៉ូតូនៅកន្លែងកើតហេតុ ។
បើតាមសេចក្តីរាយការណ៍បន្តថា ក្នុងការចុះបង្ក្រាបខាងលើនេះ គឺសមត្ថកិច្ចបានប្រមូលដកហូតបានម៉ូតូចំរុះប្រហែលជិត50គ្រឿង ដើម្បីដឹកទៅអធិការដ្ឋាននគរបាលក្រុងឲ្យម្ចាស់ទៅទទួលយក និងធ្វើការអប់រំ ។