ឃាត់ខ្លួន​អ្នក​ញៀន​ថ្នាំ និង​ប្រើប្រាស់​គ្រឿងញៀន​៩​នាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឃាត់ខ្លួន​អ្នក​ញៀន​ថ្នាំ និង​ប្រើប្រាស់​គ្រឿងញៀន​៩​នាក់

28/01/2018
ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់ និង​កម្លាំង​នគរបាល​ក្រុង​សៀមរាប បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ចាត់ចែង​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន ក្រុម​ញៀន​ថ្នាំ​ចំនួន​៩​នាក់ នៅ​ទីតាំង​២​ផ្សេង​គ្នា ក្នុង​ខេត្តសៀមរាប រួច​នាំ​យក​សួរ​នៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ក្នុង​នោះ​ម្នាក់​បញ្ជូន​ទៅ មណ្ឌល​កែប្រែ​។ ហេតុការណ៍​ឃាត់ខ្លួន​ក្រុម​ញៀន​ថ្នាំ​ទាំង​៨​នាក់​នៅ​ទីតាំង​ផ្សេង​គ្នា នោះ​ធ្វើ​ឡើង​នៅ ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៨ ក្នុង​ខេត្តសៀមរាប​។
 តាម​ប្រភព​ពី​កម្លាំង​ជំនាញ ដែល​បាន​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០៩​នាក់ នៅ​២​ទីតាំង​ផ្សេង​គ្នា នោះ​មាន​៖​ទី​១/​ឈ្មោះ ញាន សុទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​លី​ស្រូវ ទីលំនៅ​ភូមិ រំដួល ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (​ចាត់ចែង​) ទី​២/ ឈ្មោះ វ៉ា​ន់ ណ​យ ហៅ កុយ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​ម៉ូតូ ទីលំនៅ​ភូមិ​គោក​ដូង ឃុំ កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប (​ជួញដូរ​)​មាន​សារធាតុ​ញៀន ទី​៣/ ឈ្មោះ វៀង វី​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ធ្វើស្រែ ទីលំនៅ​ភូមិ​ទន្លាប់ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប (​ចាត់ចែង​) ទី​៤/​ឈ្មោះ មុំ វណ្ណណា​ក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ធ្វើស្រែ​ទីលំនៅ​ភូមិ​តា​អំ ឃុំ​ប្រាសាទ ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​(​ចាត់ចែង​)​មាន​សារធាតុ​ញៀន ទី​៥/ ឈ្មោះ យឹ​ម ច​យ ហៅ​ស៊ី​ង ភេទ ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​តា​អំ ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (​ចាត់ចែង​)​មាន​សារធាតុ​ញៀន ទី​៦/​ឈ្មោះ រសៀល សុភា​រ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ គ្មាន​ទី លំនៅ​ភូមិ​ក្រ​ប៉ៅ ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្ត សៀមរាប​(​ចាត់ចែង​)​មាន​សារធាតុ​ញៀន។
ទី​៧/ ឈ្មោះ ឆោម ឆៃ ហៅ​ប៉យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ស​ន្ថ​ន ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប (​ចាត់ចែង​) មាន​សារធាតុ​ញៀន ទី​៨/​ឈ្មោះ យ៉ែ​ម សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ខ្សាច់ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប និង​ទី​៩/​ឈ្មោះ សុង ប៉ូ​រ៉​ង់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាង​បិត​ស្កុ​ត​ម៉ូតូ ទីលំនៅ​ភូមិ​ត្របែក ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្ត សៀមរាប​។ ក្រោយ​ពី​កម្លាំង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​៩​នាក់ ក្នុង​នោះ ដកហូត​បាន​វត្ថុ​តាង​រួម​មាន​៖ ទូរស័ព្ទ​ដៃ​០៦​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។ បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ទាំង​៩​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ចំនួន​៨​នាក់ និង​ម្នាក់​ទៀត​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​ខេត្ត​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។