អាណិត​គ្រូបង្រៀន​ម្នាក់​នេះ​ណាស់ ត្រូវ​បាន​រថយន្ត​បុក​ស្លាប់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាណិត​គ្រូបង្រៀន​ម្នាក់​នេះ​ណាស់ ត្រូវ​បាន​រថយន្ត​បុក​ស្លាប់

28/01/2018
ខេត្តសៀមរាប ៖ គ្រូបង្រៀន​នៅ​ស្រុក​ពួក​ម្នាក់ ត្រូវ​បាន​រថយន្ត​២៥​កៅអី​ដឹក​ភ្ញៀវ​ទេសចរណ៍​បុក​ពេញទំហឹង ចំ​ពីមុខ បណ្តាល​ឱ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែង ខណៈ​រថយន្ត​នោះ​បាន​ឡើង​វ៉ា​រថយន្ត​ផ្សេង​ទៀត​ក្នុង​ទិស​ដៅ បញ្ច្រាស​គ្នា​នៅ​លើ​ដងផ្លូវ​ជាតិ​ល​ខេ​៦ ពី​កើតមក​លិច​បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍ រួច ចុះ​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ​។ ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោ​៤ និង​១០​នាទី​រសៀល ថ្ងៃ​សៅរ៍​១១​កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៦ មុខ​តំបាញ​សូត្រ​ព្រៃ​ក្មេង ក្នុងភូមិ​ព្រៃ​ក្មេង ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។
បើ​តាម​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​ស្រុក​ពួក​បាន​ប្រាប់​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៨​នេះ​ថា ដោយ​មាន​ប្រជា​ការពារ​ភូមិ បាន​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន រួច​រាយការណ៍​បន្ត​មក​កម្លាំង​ជំនាញ របស់​អធិការដ្ឋាន​នគរបាល​ស្រុក ថា​មាន​ករណីរ​គ្រោះថ្នាក់​ចរាចរណ៍​រវាង រថយន្ត​ទេសចរណ៍​២៥​កៅអី មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើកបរ​ពី​ទិស​ខាងកើត​ទៅ​លិច​បុក​ជាមួយ​ម៉ូតូ​ដែល​បើក​ច្រាសទិស​គ្នា បណ្តាល​ឱ្យ​ស្លាប់ ទើប​លោក​បានឱ្យ​កម្លាំង​ជំនាញ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​យក​រថយន្ត និង​ម៉ូតូ​ចេញពី​កន្លែង​កើតហេតុ ដើម្បី​កុំឱ្យ​កកស្ទះ​ចរាចរណ៍​។ លោក​បាន​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ ហល់ ហឿ​ន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​គ្រូបង្រៀន រស់នៅ​ភូមិ​សំរោង​យារ ឃុំ​សំរោង​យារ ស្រុក​ពួក ខេត្តសៀមរាប ជិះ​ម៉ូតូ​ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០០៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប ១D-០៥៨៣ បើក​មក​ពី​លិច​មក​កើត​។ ចំណែក​អ្នក​បង្ក​បាន​ចុះ​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​រថយន្ត​ម៉ាក​ហា​យ យ៉ា​ន់​ដាយ​ពណ៌​ស លាយ​ខៀវ ប្រភេទ​ទេសចរណ៍ ពាក់​ស្លាក​លេខ សៀមរាប ៣A-១១៣១ បើកបរ​រថយន្ត មក​ពី​កើត​ទៅ​លិច ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​។
មូលហេតុ បង្ក​មក​ពី​រថយន្ត​ទេសចរណ៍​២៥ កៅអី​ដឹក​ភ្ញៀវ មក​ដល់​ចំណុច​កើតហេតុ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៦ មុខ​តំបាញ​សូត្រ​ព្រៃ​ក្មេង ទឹកដី ភូមិ​ព្រៃ​ក្មេង ឃុំ​ខ្នាត ស្រុក​ពួក ហើយ​ឡើង​វ៉ា​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត ហើយ​ទាញ​ចង្កូត​មក​វិញ​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង ក្នុង​ទិស​ខាង​បញ្ច្រាសទិស​គ្នា​ពី​កើតមក​លិច ហើយ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ ក៏​បើក​រត់គេច​ខ្លួន​បាត់​តែ​ម្តង​។ ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​ទៅ​វាស់វែង រួច​យក​វត្ថុ​តាង​ទាំង​ពីរ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​។ ចំណែកឯ​សាកសព​ជន​រង​គ្រោះ ត្រូវ​បាន​កម្លាំង​យើង​ធ្វើការ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តា​ប្រពៃណី​នៅ ភូមិ​ឃុំ ខាងលើ​។