ករណី​លើកគ្នា​ដេញ​វាយ​ក្រុម​តន្ត្រីសម័យ បញ្ចប់​ត្រឹម​អំណាច​ទឹកប្រាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ករណី​លើកគ្នា​ដេញ​វាយ​ក្រុម​តន្ត្រីសម័យ បញ្ចប់​ត្រឹម​អំណាច​ទឹកប្រាក់

29/01/2018
ខេត្តបន្ទាយមានជ័យ ៖ ករណី​មង្គលការ​មួយ​សុំ​ជួល​ថែម​ម៉ោង​មិន​បាន ហើយ​ក្រុម​ជនសង្ស័យ​លើកគ្នា​ដេញ​ព្រួត​វាយ​ក្រុម​តន្ត្រីសម័យ បណ្តាល​ឲ្យ​របួស និង​បង្ករ​ភ្ញាក់ផ្អើល​នៅ​លើ​ដងផ្លូវ​លំ ក្នុងភូមិ​ដុ​ង​អារ​ញ្ញា សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​រសៀល ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ បាន​បញ្ចប់​ក្រៅ​ប្រព័ន្ធ​ច្បាប់ ហើយ​គឺ​ឱ​ពុក​ម្តាយកូន​កំលោះ​យក​ប្រាក់​បង់​ឲ្យ​គ្រួសារ​រង​គ្រោះ​៥​លាន​៥០​ម៉ឺន​រៀល ។
 គ្រួសារ​រង​គ្រោះ​ឈ្មោះ ម៉ៃ ចាន់​ថា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​ម្ចាស់​ក្រុម​តន្ត្រីសម័យ ម៉ៃ ចាន់​ថា និង​មាន​ទីលំនៅ​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​ខាងលើ​ត្រូវ​បាន​បញ្ចប់ ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែមករា ម្សិលមិញ គឺ​ឱ​ពុក​ម្តាយកូន​កំលោះ នៃ​ពិធី​មង្គលការ​នោះ ចេញ​មុខ​យក​ប្រាក់​៥​លាន​៥០​ម៉ឺន​រៀល​បង់​ឲ្យ ។
គ្រួសារ​រង​គ្រោះ​បន្ត​ថា ការ​បញ្ចប់​បញ្ហា​នេះ ក្រុម​ជន​បង្ក​គ្មាន​អ្នក​ហ៊ាន​ចេញ​មុខ​ម្នាក់​ឡើយ គឺ​ឃើញ​តែ​ឱ​ពុក​ម្តាយ​របស់​កូនកំលោះ​តែ​ប៉ុណ្ណោះ ។ ដោយឡែក លោក ម៉ា រិ​ន នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​និមិត្ត ប្រាប់​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា នេះ​ថា ករណី​ខាងលើ ពិតជា​ត្រូវ​ភាគី​ទាំង​២​សម្រួល​គ្នា​បញ្ចប់​មែន ។
លោកនាយ​ប៉ុស្តិ៍​បន្ត​ថា ថ្ងៃ​កើតហេតុ​នោះ ក្រៅពី​មនុស្ស​មួយ​ក្រុម​ក៏​មានកូន​កំលោះ​ផង​ដែរ ជា​ជនសង្ស័យ ដែល​ស្ថិត​ក្នុង​ហេតុការណ៍​ដេញ​វាយ​ក្រុម​ជន​រង​គ្រោះ ។ លោក​ថា ក្រុម​ជន​បង្ក​មិន​បាន​ចូលខ្លួន​បំភ្លឺ​សូ​ម្បី​តែ​ម្នាក់ មិនតែប៉ុណ្ណោះ​ដំបូង​ខណៈ​លោក​ឲ្យ​កម្លាំង​ក្រោម​ឱវាទ​ទៅ​អញ្ជើញ​អ្នក​ពាក់ព័ន្ធ​ដើម្បី​សួរនាំ បែរជា​ក្រុម​គ្រួសារ​ម្ចាស់​ដើមការ​ស្តី​ឲ្យ​សមត្ថកិច្ច​ថែម​ទៀត ថា​ហេតុការណ៍​ខាងលើ​ផុត​ពី​ផ្ទះ​គេ​ហើយ គេ​មិនដឹង​ទេ ហើយ​សួរ​សមត្ថកិច្ច​ថា ស្រាវជ្រៀវ​ច្បាស់​ហើយ​ឬ​នៅ?
ទីបំផុត​ក្រុម​បង្ក​មិន​ហ៊ាន​ចេញ​មុខ​ជួប​សមត្ថកិច្ច​សូ​ម្បី​តែ​ម្នាក់ គឺ​ឲ្យ​ឱ​ពុក​ម្តាយកូន​កំលោះ​ចេញ​មុខ​ដោះស្រាយ​បញ្ចប់រឿង​ត្រឹម​ទឹកប្រាក់​៥​លាន​៥០​ម៉ឺន​រៀល ។

គួរ​បញ្ជាក់​ថា ករណី​ខាងលើ​កើតឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ ដោយ​ក្រុម​តន្ត្រីសម័យ ម៉ៃ ចាន់​ថា មួយ​ក្រុម​គ្នា​៥​នាក់ ត្រូវ​គ្រួសារ​មួយ​ជួល​ទៅ​លេង​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ប៉ុន្តែ​កំណត់​ត្រឹម​ម៉ោង​០៣​រសៀល ។ ក្រុម​ជន​រង​គ្រោះ​អះអាង​ថា ដោយសារ​ជាប់​លេង​ឲ្យ​គេ​មួយ​កន្លែង​ទៀត នៅ​ទីប្រជុំជន​ក្រុង​ប៉ោយ​ប៉ែ​ត មិន​អាច​តម្រូវ​តាម​ចិត្ត​ម្ចាស់​កម្មវិធី​បាន ក៏​ថែម​ត្រឹមតែ​២​ទៅ​៣​បទ ដឹង​អី​មាន​អ្នក​ចង់​រករឿង​នាំ​គ្នា​ឡើង​លោត​រហូត​បាក់​ឆាក ហើយ​តាម​វាយ​ពួក​គេ​របួស​ក្រោយ​បើករថយន្ត​ចេញពី​រោងការ​នៅ​មិន​ទាន់​បាន​២០០​ម៉ែត្រ​ផង មិន​ត្រឹមតែ​របួស​តែ​មនុស្ស​ទេ ថែម​ទាំង​ខូចខាត​រថយន្ត​បែក​កញ្ចក់​មុខ និង​កញ្ចក់​មើល​ក្រោយ​ផង​ដែរ ។ ករណី​នេះ​ភាគី​ជនសង្ស័យ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ ៕