ចម្លង​តាម​ iPhone 7 Plus មិន​ទាន់​អស់​ចិត្ត​ ពេល​នេះ​ Xiaomi ចម្លង​តាម​ iPhone X ទៀត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចម្លង​តាម​ iPhone 7 Plus មិន​ទាន់​អស់​ចិត្ត​ ពេល​នេះ​ Xiaomi ចម្លង​តាម​ iPhone X ទៀត

26/01/2018
​Xiaomi កំពុង​តែ​ផលិត​ស្មាតហ្វូន​ជំនាន់​ថ្មី​ដែល​មក​ស្នង​តំណែង​ Xiaomi Mi 5X ចេញ​កាល​ពី​ឆ្នាំ​មុន ដែល​មាន​ឈ្មោះ​ថា​ Xiaomi Mi 6X។ ខណៈ​នេះ​ស្មាតហ្វូន​ថ្មី​នេះ​​បាន​​បង្ហាញ​​រូបរាង​របស់​ខ្លួន​តាម​រូបភាព​លេច​ធ្លាយ​ប៉ុន្មាន​សន្លឹក។
តាម​រូបភាព​ឃើញ​ថា​ Mi 6X នឹង​មាន​ការ​បំពាក់​កាមេរ៉ា​ភ្លោះ​បែប​បញ្ឈរ​ដូច​ជា​ iPhone X ដែរ​ ស្រប​ពេល​ដែល​​ Mi 5X បាន​​ប្រើ​រចនាបថ​ដែល​ស្រដៀង​គ្នា​ខ្លាំង​នឹង​ iPhone 7 Plus។ អេក្រង់​របស់​ Mi 6X នេះ​ទៀត​សោត​មាន​មាត្រដ្ឋាន​ 18:9 និង​ទំនង​ជា​មាន​ទំហំ​ ៥,៩៩ អ៊ីញ។
Xiaomi Mi 5X
Xiaomi អាច​នឹង​បង្ហាញ​ ឬ ប្រកាស​ស្មាតហ្វូន​ថ្មី​នេះ​ក្នុង​កម្មវិធី​ MWC ឆ្នាំ​ ២០១៨ ដែល​ទំនង​ជា​នឹង​មាន​ប្រើ​បន្ទះ​ឈីប​ Surge S2 ផលិត​ដោយ​ Xiaomi ផ្ទាល់៕ ​​​


ប្រភព៖ GSMarena ប្រែ​សម្រួល៖