ការមានរដូវគឺអាចបញ្ជាក់បានថា ស្ត្រីកំពុងស្ថិតក្នុងវ័យដែលអាចបន្តពូជបានហើយ។ ជាក់ស្តែងវាប្រហែលជារឿងដ៏គួរឱ្យធុញទ្រាន់ដែរ ប្រសិនបើការមករដូវនោះអាចតិចឬច្រើនខុសប្រក្រតី។ ចំណុចទាំង ៦ យ៉ាងខាងក្រោម ជាអ្វីដែលអ្នកគួរត្រៀមនៅពេលមករដូវច្រើនជាងពេលធម្មតា៖
១. យកសំឡីអនាម័យនិងខោទ្រនាប់តាមខ្លួន៖ ក្នុងអំលុងពេលមករដូវ ស្ត្រីច្បាស់ជាមានការប្រុងប្រយ័ត្នខ្ពស់ណាស់ចំពោះបញ្ហានេះ ពោលគឺត្រូវតែដាក់សំឡីអនាម័យទៅតាមខ្លួនជានិច្ចរាល់ពេលចេញទៅខាងក្រៅ។ តែបើអ្នកសង្កេតឃើញខ្លួនមករដូវច្រើនជាងធម្មតាហើយ គួរតែត្រៀមខោទ្រនាប់ដាក់ជាប់ខ្លួនបន្ថែមទៀត ជៀសវាងការប្រឡាក់ហើយរកអ្វីផ្លាស់ប្តូរមិនបាន។
២. ប្រើសំឡីអនាម័យក្រាស់៖ វាធ្វើឱ្យអ្នកកាន់តែមានភាពជឿជាក់ ដោយមិនខ្លាចថាឆាប់ជ្រាបឡើយ។
៣. ការជ្រើសរើសខោទ្រនាប់៖ ត្រូវជ្រើសរើសខោទ្រនាប់ដែលមានផ្នែកខាងក្រោយធំ ជាពិសេសគឺខោសាច់កប្បាសព្រោះវាងាយស្រួលស្លៀក និងមិនធ្វើឱ្យរអិល។
៤. បរិភោគអាហារសម្បូរជាតិដែក៖ ជាតិដែកមានតួនាទីដឹកនាំអុកស៊ីសែននៅក្នុងឈាមបញ្ជូនទៅគ្រប់សរីរាង្គក្នុងរាងកាយ។ ដោយសារតែអ្នកបាត់បង់ឈាមច្រើនក្នុងពេលមករដូវ ដូច្នេះហើយទើបត្រូវបរិភោគអាហារដែលសម្បូរជាតិដែកដើម្បីប៉ះប៉ូវឱ្យមានថាមពលឡើងវិញ។
៥. ពិភាក្សាជាមួយគ្រូពេទ្យ៖ វាអាចជាការប្រែប្រួលទៅតាមខែនីមួយៗក៏ពិតមែន តែក៏មិនគួរធ្វើហីៗ ហើយមើលរំលងចំណុចនេះដែរ។ អ្នកគួរប្រញាប់ទៅរកគ្រូពេទ្យដើម្បីពិភាក្សារកឫសគល់នៃបញ្ហានេះ៕
ប្រភព៖ gurl ប្រែសម្រួល៖ ឡៃហ៊ាង
