នាំ​ទៅ​ពេទ្យ​បាន​១​ថ្ងៃ ស្រាប់តែ​ប្រទះ​ឃើញ​អណ្តែត​ទឹក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាំ​ទៅ​ពេទ្យ​បាន​១​ថ្ងៃ ស្រាប់តែ​ប្រទះ​ឃើញ​អណ្តែត​ទឹក

25/01/2018
ខេត្តកំពង់ធំ ៖ ករណី​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្ដែត​ទឹក ត្រូវ​បាន​ពលរដ្ឋ​ប្រទះ​ឃើញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៨ នៅ​តំបន់​អាង​ស្ទុ​ក​ទឹក​មួយ​កន្លែង ក្នុងភូមិ​ស​ង្រោះ ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។
បើ​តោង​តាម​ប្រភព​ព័ត៌មាន​ពី​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ហង់ ហ៊ុន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​ហាន់​ទ្វា ឃុំ​ជ្រលង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។
ជន​រង​គ្រោះជា​មនុស្ស​ញៀន​ស្រា​រហូត​ធ្លាក់ខ្លួន​ឈឺ មាន​សតិ​មិន​គ្រប់ ហេតុ​ដូច្នេះ​ហើយ​ទើប​នៅ​ថ្ងៃ​១៩ ខែមករា ឆ្នាំ​២០១៨ ត្រូវ​បាន​ប្រពន្ធ និង​កូន​បាន​នាំ​យក​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ត្រពាំង​ស្វាយ បាន​តែ​១​ថ្ងៃ ដល់​ល្ងាច​ថ្ងៃ​ទី​២០ ខែមករា ស្រាប់តែ​ជន​រង​គ្រោះ​បាន​រត់​ចេញពី​មន្ទីរពេទ្យ​បាត់ ដោយ​គ្មាន​ដំណឹង​អ្វី​សោះ លុះដល់​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ខាងលើ ក៏​មាន​ប្រជាពលរដ្ឋ​បាន​ទៅ​ដាក់​មង​នៅ​តំបន់​កើតហេតុ ក៏​ប្រទះ​ឃើញ​សាកសព​អណ្ដែត​ទឹក ក៏​បាន​រាយការណ៍​ឲ្យ​មេ​ភូមិ ហើយ​មេ​ភូមិ​បាន​រាយការណ៍​ដល់​សមត្ថកិច្ច ក៏​បាន​បង្កើត​គណៈកម្មការ​ពិនិត្យ​សាកសព និង​កន្លែង​កើតហេតុ ។
ការ​ពិនិត្យ​នោះ​ពុំ​ឃើញ​មាន​ស្លាកស្នាម ឬ​វត្ថុ​អ្វី​ពាក់ព័ន្ធ​នឹង​បទល្មើស​នោះ​ទេ ទើប​ធ្វើការ​សន្និដ្ឋាន​បាន​ថា សាកសព​ពិតជា​បាន​លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង ហើយ​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។