ល្បិច! យកទៅចាយឱ្យគេអាប់ប្រាក់សុទ្ធមក​វិញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ល្បិច! យកទៅចាយឱ្យគេអាប់ប្រាក់សុទ្ធមក​វិញ

25/01/2018
ខេត្តកណ្តាល ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ​ចាប់ខ្លួន បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​យក​លុយ​ដុល្លារ​ក្លែងក្លាយ​ក្រដាស​១០០​ជា​ច្រើន​សន្លឹក​ទៅ​ចាយវាយ​ដោយ​ទិញ​អីវ៉ាន់់​បន្តិចបន្តួច​ដូរ​យក​លុយ​អាប់​មក​វិញ ដោយ​ស្មានថា​គេ​មិនដឹង តែ​ទីបំផុត​ជន​ដែល​ធ្វើ​សកម្មភាព​វិច្ឆេទកម្ម​សេដ្ឋកិច្ច​នេះ ត្រូវ​បាន​ចាប់ខ្លួន​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ មក​រា នៅ​ចំណុច​ផ្ទះ​លក់​ភេសជ្ជៈ​ភូមិ​តា​ក្តុល សង្កាត់​តា​ក្តុល​ក្រុង​តា​ខ្មៅ ។
មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​បានឱ្យ​ដឹង​ថា ជនល្មើស​ដែល​បាន​ចាប់ខ្លួន​នេះ​ឈ្មោះ សឺ ប៊ុ​ន​ទ្រី ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១០៩ ផ្លូវ​លេខ​២៧៤ សង្កាត់​បឹង​ព្រលិត ខណ្ឌ ៧​មក​រា រាជធានី​ភ្នំពេញ ។
ក្រោយ​​ការ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​រឹបអូស​វត្ថុ​តាង​មាន​រថយន្ត​១​គ្រឿង ម៉ាក​TOYOTA pruis​ពណ៌​ក្រហម បិទ​ស្កុ​ត​ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ២AS១១៦៣ និង​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ចំនួន​២៧០០​ដុល្លារ ប្រាក់​ដុល្លារ​ពិត​ចំនួន​២៩​ដុល្លារ​អា​មេ​រិ​ក ប្រាក់​រៀល​ចំនួន​១០២.៨០០​រៀល ស្រា​បៀរ​ABC​ចំនួន​៣​កេស ប្រេងសាំង​ចំនួន​១​ប៊ីដុង​ចំណុះ​៣០​លី​ត្រ អា​គុយ​ម៉ាក​ROCKeT​ចំនួន​២​គ្រឿង ទូរស័ព្ទ​ដៃ​ចំនួន​១​គ្រឿង​ម៉ាក LG​ពណ៌​ស ។
ជន​រង​គ្រោះ​ពី​ប្រាក់​ដុល្លារ​ក្លែងក្លាយ​នេះ​មាន​៣​នាក់
១-​ឈ្មោះ ផាវ សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ទីលំនៅ​ភូមិ​តា​ក្តុល សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​ប្តូរ​ប្រាក់ ។
២-​ឈ្មោះ លឹ​ម លី​ម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ទីលំនៅ​ភូមិ​ក្រ​ពេ​ី​ហា សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ មុខរបរ​លក់ដូរ ។
៣-​ឈ្មោះ ម៉​ន អៀង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ មុខរបរ​លក់ដូរ ។
នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា នៅ​ថ្ងៃ​កេ​ី​ត​ហេតុ​ខាង​លេ​ី​ជន​ល្មេ​ី​សបាន​ជិះ​រថយន្ត​ដែល​មាន​ភិនភាគ​ដូច​ខាង​លេ​ី យក​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ប្រភេទ​ក្រដាស​១០០ ទៅ​ទិញ​ស្រា​បៀរ ទិញ​សាំង ដើម្បី​យក​លុយ​អាប់​ជា​លុយ​ពិតប្រាកដ ពី​ជន​រង​គ្រោះ​ចំនួន​៣​នាក់ ខាងលើ​បន្តបន្ទាប់​គ្នា​។ ក្រោយ​ពី​បានដឹង​ថា​ជា​ដុល្លារ​ក្លែងក្លាយ ជនរ​គ្រោះ​ក៏​តាម​រកមុខ​ជន​ល្មេ​ី​ស​ភ្លាម​ៗ ក៏​ឃើញ​នៅ​ម្តុំ​ផ្សារ​ព្រែក​ហូ ក៏​បាន​ឃាត់ខ្លួន​ប្រគល់​ជូន​សមត្ថកិច្ច​ធ្វេ​ី​ការ​ឆែកឆេរ​រក​ឃេ​ី​ញ​លុយ​ដុល្លារ​ក្លែងក្លាយ​ជាង​២៧០០​ដុល្លារ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន​ល្មេ​ី​សបាន​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ទៅ​ទិញ​ទំនិញ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ហើយ​កាលពី​ថ្ងៃ​ទី​១៩ មក​រា ឆ្នាំ​ដដែល​ក៏​ធ្លាប់ បាន​យក​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ចំនួន​១០០​ដុល្លារ​ទៅ​ដូរ​យក​ប្រាក់​រៀល​នៅ​ចំណុច​ស្តុ​ប​ស្ពាន​ព្រែក​ហូ​ម្តង​រួច​មក​ហេ​ី​យ​ដែរ ។ ទាក់ទិន​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ទាំងនោះ​ត្រូវ​បាន​ជនល្មើស​ប្រាប់​ថា​ខ្លួន​បាន​មក​ពី​ឈ្មោះ ហួត ហួរ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ទីលំនៅ​សង្កាត់​ព្រែក​លៀប​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​គឺ​បាន​ពី​ការ​លក់​ដី​ហ៊ុន​គ្នា ។
ជនសង្ស័យ ត្រូវ​បាន​នគរបាល​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ចាត់ការ​តាម​ច្បាប់ សមត្ថកិច្ច​មិន​បាន​បញ្ជាក់​លម្អិត​ពី​ការ​ចាត់វិធានការ​បែប​ណា​ចំពោះ​ជន​ចែកចាយ​ដុល្លារ​ក្លែងក្លាយ​នេះ​ទេ ។

ជា​រឿយ​ៗ​អ្នក​លក់ដូរ​នៅ​តាម​ដងផ្លូវ​ច្រើន​តែ​រង​គ្រោះ​ដោយ​ការ​ទទួលយក​ដុល្លារ​ក្លែងក្លាយ​ព្រោះ​ស្មានថា​ជា​ដុល្លារ​ពិត​។ មន្ត្រី​ប៉ូលិស​និយាយ​ថា ពិតជា​គ្រោះថ្នាក់​ណាស់ ប្រសិនបើ​គេ​យក​ដុល្លារ​ក្លែងក្លាយ​ធ្វើ​ចរា​ចរណ៍​នៅ​តំបន់​ជនបទ ។