ស្តាប់ចម្រៀងព្រឺសម្បុរ បញ្ជាក់ថាខួរក្បាលអ្នកមានអ្វីម្យ៉ាង​ពិសេស​ហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្តាប់ចម្រៀងព្រឺសម្បុរ បញ្ជាក់ថាខួរក្បាលអ្នកមានអ្វីម្យ៉ាង​ពិសេស​ហើយ

25/01/2018
ធ្លាប់​ទេ ​ស្តាប់​ចម្រៀង​សុខ​ៗ​ស្រាប់​តែ​ព្រឺ​សម្បុរ​ខ្ញាក​ដល់​ក្បាល​តែ​ម្តង​។ អាច​និយាយ​ថា​ ពេល​ខ្លះ​មក​ពី​សាច់​ភ្លេង​ឬ​អត្ថន័យ​នៃ​បទ​ចម្រៀង​ដែល​យើង​ចូលចិត្ត​នោះ ​វា​ចាក់​ដោត​ពេក​ទើប​ធ្វើ​ឱ្យ​លេច​ឡើង​នូវ​អាការៈ​បែប​នេះ​។
បើ​តាម​ការ​ស្រាវ​ជ្រាវ​បែប​វិទ្យាសាស្រ្ត​បាន​ឱ្យ​ដឹង​ថា អ្នក​ដែល​តែង​តែ​មាន​អាការៈបែប​នេះ​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ខួរ​ក្បាល​ពិសេស។ នេះ​បណ្តាល​មក​ពី​តំណ​ភ្ជាប់​រវាង​ប្រព័ន្ធ​ប្រសាទ​សោត​វិញ្ញាណ​ (ការ​ស្តាប់)​ និង​ប្រព័ន្ធ​ប្រសាទ​ផ្នែក​អារម្មណ៍ ​បញ្ជូន​ព័ត៌មាន​ទៅ​កាន់​ខួរ​ក្បាល​ខាង​មុខ​បាន​លឿន​។ លក្ខណៈ​ដូច្នេះ​ហើយ​ដែល​បង្ហាញ​ថា​បុគ្គល​នោះ​មាន​ភាព​វៃ​ឆ្លាត​ មាន​ញាណ​ខ្ពស់ ​ឆាប់​យល់ ​និង​ឆាប់​ចាប់​បាន​រឿង​រ៉ាវ​ដែល​កើត​ឡើង​នៅ​ជុំវិញ​ខ្លួន​។
រូបតំណាង
យ៉ាង​ណា​ក្តី​ មនុស្ស​ដែល​មាន​អាការៈ​បែប​នេះ​ក៏​គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ខ្លួន​ឯង​ដែរ ​ថ្វី​ត្បិត​ថា​ចម្រៀង​អាច​ជួយ​គេ​ឱ្យ​មាន​អារម្មណ៍​ធូរ​ស្បើយ​និង​រីករាយ​ក៏​ពិត​មែន ​តែ​គេក៏​ងាយ​រង​ភាព​តាន​តឹង​ដោយ​សារ​ចម្រៀង​ដូចគ្នា​៕

ប្រភព៖ dailypositiveinfo ប្រែ​សម្រួល៖ ឡៃហ៊ាង