គន្លឹះថ្មីដើម្បីឈានទៅរកភាពជោគជ័យក្នុងអាជីពការងារនៅក្នុងប្រទេសកម្ពុជា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គន្លឹះថ្មីដើម្បីឈានទៅរកភាពជោគជ័យក្នុងអាជីពការងារនៅក្នុងប្រទេសកម្ពុជា

25/01/2018
តើអ្នកបានចំណាយពេលធ្វើការនៅក្រុមហ៊ុនរបស់អ្នកអស់រយៈពេលប៉ុន្មានហើយ? តើអ្នកចំណាយពេលអស់ ៥ឆ្នាំហើយមែនទេ? ឬក៏៣ឆ្នាំ? ឬក៏២ឆ្នាំ? ប្រហែលជាអ្នកទើបតែចុះកម្មសិក្សាដែលទទូលបានដំបូង ឬក៏អ្នកប្រហែលជាកំពុងគិតថានឹងឈប់ធ្វើការងារដែលអ្នកកំពុងធ្វើ។

ទោះបីជាអ្នកធ្វើការរយៈពេលយូរយ៉ាងណា ឬក៏អ្នកមានតំណែងអ្វី ឬក៏មជ្ឈដ្ឋានការងាររបស់យ៉ាងណាក៏ដោយរឿងមួយដែលអ្នកត្រូវបារម្ភបំផុតនោះគឺរបៀបដែលធ្វើឲ្យបានជោគជ័យជាងនេះទៀត នៅក្នុងអាជីពរបស់អ្នកមុនពេលអ្នកដល់អាយុកំណត់មួយ។ មិនមានរូបមន្តណាដែលអាចធ្វើឲ្យអ្នកជោគជ័យបានទេ ក៏ប៉ុន្តែមានវិធីដែលអ្នកគួរតែពិចារណាដើម្បីឲ្យប្រាកដថាអាជីពការងាររបស់អ្នកអាចរីកចម្រើនក្នុងពេលខាងមុខ។

I. ការរៀបគម្រោងការងារសម្រាប់ពេលខាងមុខ៖
01. រៀបចំគម្រោងដ៏ឈ្លាសវ័យរបស់អ្នក៖ រៀបចំគម្រោងអាជីពការងាររបស់អ្នក ដោយឈ្លាសរៃហើយច្បាស់លាស់ ដែលអាចនឹងកំណត់បានថាវាអាចសម្រេចបាន និងទទួលបានលទ្ធផលតាមពេលវេលា ហើយអ្នកគួរតែបញ្ជាក់ឲ្យប្រាកដអំពីគម្រោងអនាគតរបស់អ្នកផងដែរ។
02. រៀបចំជំហានបន្ទាប់របស់អ្នក៖ ចាប់ផ្ដើមពីទីតាំងរបស់អ្នក ហើយអ្នកត្រូវតែប្រាដកថាកន្លែងណាដែលអ្នកត្រូវទៅដើម្បីឈោងចាប់យកគោលដៅរបស់អ្នកក្នុងថ្ងៃអនាគត។ វាអាចជាមុខតំណែងខ្ពស់ជាងមុន ឬក៏អាចជាការងារថ្មីផងដែរ។
03. ពង្រឹងសមត្ថភាពចំណេះដឹងរបស់អ្នក៖ តម្រូវការការងារដែលអ្នកត្រូវតែចេះ គឺការបត់បែនដែលអ្នកគួរតែយកវាមកដើម្បីសម្រេចភាពជោគជ័យក្នុងអាជីពការងាររបស់អ្នកនាពេលខាងមុខ។ អ្នកត្រូវតែផ្ដោតលើការហ្វឹកហ្វឺនដើម្បីទទួលបានលទ្ធផលល្អប្រសើរជាងមុន។
04. ចេះលើកទឹកចិត្តខ្លួនឯង៖ មិនមានអ្នកណាអាចធ្វើឲ្យអ្នកជោគជ័យក្នុងអាជីពការងាររបស់អ្នកនោះទេ គឺអ្នកត្រូវតែខិតខំដោយខ្លួនឯងដើម្បីបានជោគជ័យ។ ដូច្នេះហើយអ្នកត្រូវតែរៀនចេះអត់ធ្មត់មានទំនួលខុសត្រូវដើម្បីលើកទឹកចិត្តខ្លួនឯង។

II. ពង្រឹងសមត្ថភាពជំនាញការងាររបស់អ្នក
01. រៀនក្នុងការលក់៖ ទោះបីជាអ្នកធ្វើការផ្នែកអ្វីក៏ដោយអ្នកត្រូវតែមានយ៉ាងហោចណាស់ ជំនាញមូលដ្ឋានផ្នែកលក់មួយ ដើម្បីអាចប្រកួតប្រជែងក្នុងទីផ្សារការងារបាន។
02. ពង្រឹងជំនាញខាងទំនាក់ទំនងឲ្យបានកាន់តែល្អ៖ ទំនាក់ទំនងល្អអាចជួយឲ្យអ្នកធ្វើការបានរយៈពេលយូរ។ វាមានឥទ្ធិពលទោរដល់របៀបដែលគេសង្កេតអ្នក ហើយវាថែមទាំងអាចជួយឲ្យអ្នកយកឈ្នះបញ្ហាក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកបានថែមទៀតផង។
03. ការធ្វើឲ្យជំនាញទំនាក់ទំនងសង្គមរបស់អ្នកកាន់តែល្អ៖ ការងារជាអ្នកជំនួញមានន័យថាអ្នកត្រូវធ្វើការជាក្រុម។ការដែលមានជំនាញទំនាក់ទំនងល្អ នឹងជួយឲ្យអ្នកសហការណ៍គ្នាជាមួយដៃគូរបស់អ្នកបានយ៉ាងប្រសើរ។
04. អភិវឌ្ឍន៍ជំនាញផ្នែកខាងដឹកនាំរបស់អ្នកឲ្យបានកាន់តែល្អ៖ ដើម្បីទទួលបានភាពជោគជ័យក្នុងការងាររបស់អ្នកនោះអ្នកត្រូវសិក្សាលើជំនាញផ្នែកដឹកនាំផង។ អភិវឌ្ឍន៍ជំនាញដឹកនាំរបស់អ្នកឲ្យបានល្អ អ្នកនឹងទទួលបានភាពជោគជ័យក្នុងការងាររបស់អ្នកយ៉ាងពិតប្រាកដនៅថ្ងៃអនាគត ។

III. បង្កើតទំនាក់ទំនងរបស់អ្នកឲ្យបានល្អ
01. ជួយអ្នករួមការងាររបស់អ្នក៖ អ្នករួមការងារដ៏ជំនាញរបស់អ្នកគឺសំខាន់ណាស់សម្រាប់ធ្វើឲ្យអាជីពការងាររបស់អ្នកអាចជោគជ័យបាន។ បង្កើតទំនាក់ទំនងល្អជាមួយពួកគេដោយការជួយពួកគេ នៅពេលដែលគេត្រូវការជំនួយដែលនឹងធានាបាននូវការគាំទ្រអំពីពួកគេនាពេលអនាគត។
02. បង្ហាញពួកគេឲ្យឃើញនូវការពេញចិត្តរបស់អ្នក៖ អ្នកត្រូវតែទុកចិត្តទៅលើអ្នកធ្វើការជាមួយអ្នក ដើម្បីទទួលបានភាពជោគជ័យ។ ការបង្ហាញភាពនូវភាពទុកចិត្ត គឺវាជារឿងងាយក៏ប៉ុន្តែវាអាចមានប្រសិទ្ធភាពដើម្បីបញ្ជាក់ថាអ្នកមានទំនាក់ទំនងល្អជាមួយពួកគេ
03. ត្រូវធ្វើឲ្យពួកគេឃើញថាអ្នកយកចិត្តទុកដាក់លើពួកគេ៖ ដូចជាអ្នកដូច្នេះដែរ និងអ្នករួមការងាររបស់អ្នកអាចមានអារម្មណ៍ថានឿយហត់បន្ទាប់ពីការធ្វើការងារពេញមួយថ្ងៃ។ ត្រូវឲ្យពួកគេដឹងថាអ្នកខ្វល់ពីសុខទុក្ខរបស់ពួកគេហើយពួកគេនឹងបារម្ភពីអ្នកដូចគ្នាវិញមិនខាន
បង្កើតទំនាក់ទំនងជាមួយអ្នកជំនាញនៅក្នុងក្រុមហ៊ុនរបស់អ្នក៖ ការដែលមានទំនាក់ទំនងល្អជាមួយមនុស្សដែលដឹកនាំបុគ្គលិកក្នុងក្រុមហ៊ុនរបស់អ្នក គឺសំខាន់ណាស់ដើម្បីទទួលបានឱកាសការងារថ្មីមួយ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកត្រូវរៀបចំខ្លួនឲ្យបានល្អជៀសជាងការដែលមានតែទំនាក់ទំនងតែមួយមុខ។

IV. ការស្វែងរកជំនួយដល់ត្រឹមត្រូវ
01. រកមនុស្សម្នាក់ដែលអាចធ្វើជាអ្នកណែនាំរបស់អ្នកបាន៖ ការដែលមាននរណាម្នាក់ធ្វើជាអ្នកណែនាំរបស់អ្នក គឺជាវិធីមួយដ៏ល្អដើម្បីរៀនអំពីចំណុចតូចៗផ្សេងៗក្នុងមុខជំនាញរបស់អ្នក ហើយមិនអាចរៀនវាបាននៅឯសាលានោះទេ។
02. អ្នកត្រូវប្រាកដថាតើអ្នកចង់បានជំនួយពីមនុស្សបែបណា៖ អ្នកផ្តល់ដំបូន្មានរបស់អ្នកប្រហែលជាអ្នកជំនាញក្នុងការងារនោះ ដូច្នេះហើយមានន័យថាពួកគេច្បាស់ជារវល់ខ្លាំងជាមួយការងាររបស់ពួកគេ ។អ្នកត្រូវធ្វើឲ្យប្រាកដអំពីអ្វីដែលអ្នកចង់រៀនពីពួកគេ ដើម្បីធ្វើឲ្យចំណេញពេលវេលាទាំងសងខាង ។
03. ស្វែងរកអ្នកណែនាំឲ្យលើសពីម្នាក់៖ អ្នកដែលទទួលបានភាពជោគជ័យក្នុងការងាររបស់ពួកគេនោះ ភាគច្រើនពួកគេមានអ្នកណែនាំច្រើនដើម្បីណែនាំពួកគេ ធ្វើដូច្នេះពួកគេវាជួយបង្កើនចំណេះដឹងរបស់អ្នកបាន។

V. ស្វែងរកឱកាសការងារថ្មី
01. ស្គាល់អំពីស្ថានភាពការងាររបស់អ្នក៖ ការស្គាល់អំពីស្ថានភាពការងាររបស់អ្នក ឲ្យដឹងថាតើឥឡូវនេះអ្នកកំពុងឈរនៅឋានៈអ្វី វានឹងធ្វើឲ្យអ្នកដឹងថានៅសល់ពេលប៉ុន្មានទៀតទើបអ្នកអាចសម្រេចនូវគោលដៅការងាររបស់អ្នកបាន។
02. ពិចារណាថា តើអ្នកគួរតែនៅធ្វើការងារកន្លែងដដែល ឬក៏ត្រូវផ្លាស់ប្តូរ៖ វិធីដ៏លឿនដើម្បីឲ្យការងាររបស់អ្នករីកចម្រើនទៅលឿននោះគឺ ផ្លាស់ប្តូរកន្លែងការងារ ។ ប៉ុន្តែ អ្នកត្រូវពិចារណាឲ្យបានល្អិតល្អន់អំពីផលវិបាកមុនធ្វើការសម្រេចចិត្ត ។
03. ធ្វើជាបេក្ខជនសម្ភាសន៍កាងារដ៏ជំនាញ៖ ប្រសិនបើអ្នកសម្រេចថានឹងផ្លាស់ប្តូរកន្លែង នោះជំហានបន្ទាប់ដែលអ្នកត្រូវធ្វើនោះគឺ អភិវឌ្ឍជំនាញក្នុងការសម្ភាសន៍ ។ អនុវត្តន៍ក្នុងការសម្ភាសន៍រហូតដល់អ្នកក្លាយជាអ្នកជំនាញក្នុងការសម្ភាសន៍ការងារ ។
04. ធ្វើការស្រាវជ្រាវដើម្បីទទួលបានឱកាសការងារដ៏ល្អ៖ អ្នកត្រូវធ្វើការស្រាវជ្រាវរកឱកាសការងារដែលល្អបំផុតក្នុងជំនាញរបស់អ្នក ។ អ្នកអាចស្រាវជ្រាវបានតាមរយៈអ៊ីនធឺណេត ឬតាមអ្នកស្គាល់គ្នាដែលអ្នកបានរាប់អានអស់ពេលជាច្រើនឆ្នាំ ។
05. គិតឲ្យបានយ៉ាងហោចណាស់ ២ ដង ក្នុងការទទួលយកការងារថ្មីដែលគេផ្តល់ឲ្យ៖ គិតឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តទទួលយកវា ។ អ្នកមិនត្រូវពិចារណាតែលើប្រាក់ខែមួយមុខប៉ុណ្ណោះទេ ។

សម្រួលដោយ៖ ឡៃហ៊ាង