បញ្ជូន​គ្រូ​ស្រោច​ទឹក​ មក​តុលាការ​ហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បញ្ជូន​គ្រូ​ស្រោច​ទឹក​ មក​តុលាការ​ហើយ

24/01/2018
ខេត្តកណ្តាល ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​បញ្ជូន​លោកគ្រូ​ស្រោច​ទឹក​ម្នាក់​ដែល​ឃើញ​អ្នកជំងឺ​ទំនង មាន​អារម្មណ៍​ទើប​លួងលោម​រំលោភ​សម្រេច​បានជា​ច្រើន​ដង​មក​សាលាដំបូង​ខេត្តកណ្តាល​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមករា​នេះ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។
ជនសង្ស័យ​ម្នាក់​ដែល​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ ឯក កុសល់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​កង់​បី​(​គ្រូ​ស្រោច​ទឹក​) មាន​ទីលំនៅ​ភូមិ​ជ័យ​ឧត្តម​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តកណ្តាល ។
សូម​បញ្ជាក់​ថា ៖ នារី​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ ក៏​បាន​ទៅ​រក​លោកគ្រូ​ឱ្យ​ព្យាបាល​និង​ស្រោច​ទឹក​នៅ​ក្នុង​អាស្រម​រយៈពេល​២​ថ្ងៃ ស្រាប់តែ​លោកគ្រូ​នោះ បាន​លួងលោម​រំលោភ​រហូត​សម្រេច​ជា​ច្រើន​ដង ហើយ​ត្រូវ​នាង​មក​ប្តឹង​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​លោកគ្រូ​កំហូច​នោះ កើតឡើង​កាលពី​ថ្ងៃ​ទី​២២ មក​រា ស្ថិត​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្តាល ។
ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ នារី​រង​គ្រោះ​បាន​ទៅ​មើលជំងឺ​នៅផ្ទះ​របស់​លោកគ្រូ​ឈ្មោះ​ឯក កុសល ។ លុះដល់​វេលា​ម៉ោង​១០​យប់ ស្រាប់តែ​ជន​នេះ​បាន​ប្រាប់​ថា កូន​គេ​ចូល​រូប​មក​កាន់​នាង​ហើយ ហើយ​ជន​ង្ស័​យ​ក៏​បាន​ចាប់រំលោភ​នាង​បាន​សម្រេច​ចំនួន​២​ដង​ក្នុង​ពេល​មួយ​យប់ ។ បន្ទាប់​មក ជនសង្ស័យ​នោះ​បាន​គំរាម​ថា បើ​មិន​ព្រម គឺ​បារមី​កាច់ បងប្អូន ឪពុក ម្តាយ​នាង​ស្លាប់​ទាំងអស់ ៕