ព្រះអាទិត្យ​ទើប​រះ​ឡើង​ព្រឹម​ៗ​ភ្ញាក់ផ្អើល​ភ្លាម​ហ្មង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រះអាទិត្យ​ទើប​រះ​ឡើង​ព្រឹម​ៗ​ភ្ញាក់ផ្អើល​ភ្លាម​ហ្មង

24/01/2018
ខេត្តសៀមរាប ៖ បុរស​ម្នាក់ ស្រវឹងស្រា​រ៉ាំរ៉ៃ តូចចិត្ត​យក​កន្សែង​មួយ​ហើយ​ដើរទៅ​ក្រោម​ដើម​ស្វាយ​ចង​.​ក​សម្លាប់​ខ្លួន​កម្ពស់​២​ម៉ែត្រ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៦​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមករា​នេះ ស្ថិត​នៅ​ចំណុច ក្រុម​ទី​០៤ ភូមិ​ស្វាយព្រៃ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។
សព​ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ សេក សោម ហៅ​ពេជ្រ អាយុ​៣៨​ឆ្នាំ មុខរបរ​គ្មាន ទី​លំ​បច្ចុប្បន្ន​ក្រុម​ទី​០៤ ភូមិ​គោក​ក្រសាំង សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប ។
បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ថា ដោយ​មាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​មាន​ករណី ធ្វើ​អត្តឃាត​ជាមួយ​កន្សែង​ពណ៌​ក្រហម​ចង​.​ក​ទៅ​នឹង​ដើម​ស្វាយ​មាន​កម្ពស់​២​ម៉ែត្រ ក្នុងភូមិ​ស្វាយព្រៃ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប បន្ទាប់​មក​កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ក៏​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​បាន​យក​កាំបិត​មក​កាត់​កន្សែង​ទម្លាក់​មក​ដី ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​ដងខ្លួន​សាកសព ។

តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​បច្ចេកទេស​ទៅ​លើ​ដងខ្លួន​សព​ជន​រង​គ្រោះ​ពុំ​មាន​ឃើញ​ស្លាកស្នាម​អ្វី​ដែល​ពាក់​ពន្ធ និង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ ហើយ​កម្លាំង​ជំនាញ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ចង​.​ក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ។ សេចក្តីរាយការណ៍​បន្ត​ថា មូលហេតុ​នោះ​ដោយសារ​តែ​ញៀន​ស្រា​រ៉ាំ​រៃ ។

បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕